Barcelona បរាជ័យ​ទៀត​ហើយ​យប់​មិញ​ធ្វើ​ឲ្យ​កាន់​តែ​ស្រពិច​ស្រពិល​ចំពោះ​ម្ចាស់​ពាន​ La Liga នៅ​រដូវកាល​នេះ​

ក្នុងការប្រកួតសប្ដាហ៍៣៣ក្នុងក្របខណ្ឌ La Liga កាលពីយប់មិញក្លឹបអ្នកមានបុណ្យ Barcelona បានរងបរាជ័យដោយលទ្ធផល១ទល់នឹង២ក្រោមដៃក្លឹប Valencia ។

ដោយក្នុងការប្រកួតនេះក្លឹប Valencia បានបើកការនាំមុខមុននៅនាទី២៦ដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករមួយរូបរបស់ Barcelona ក្រោយមកនៅនាទី៤៥កីឡាករ Santi Mina បានបន្ថែមគ្រាប់ទី២សម្រាប់ Valencia តែយ៉ាងណានៅនាទី៦៣ក្លឹប Barcelona ក៏អាចរកបានមួយគ្រាប់វិញដែរដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Lionel Messi ។

សូមបញ្ជាក់ថាគិតទាំងយប់មិញសម្រាប់ការប្រកួត៥ចុងក្រោយរបស់ Barcelona គឺឈ្នះតែ១ប្រកួតប៉ុណ្ណោះ ប៉ុន្តែបរាជ័យដល់ទៅ៤ប្រកួតទៅហើយ ។

ហើយតាមរយៈលទ្ធផលប្រកួតយប់មិញកាន់តែធ្វើឲ្យមានការស្រពិចស្រពិលថាក្លឹបណាជាម្ចាស់ពាន La Liga នៅរដូវកាលនេះ ព្រោះបច្ចុប្បន្ន Barcelona ឈរនៅកំពូលតារាងមែនតែមាន៧៦ពិន្ទុស្មើជាមួយ At Madrid ខណៈ Real Madrid គឺចាញ់ក្រុមទាំង២នេះតែ១ពិន្ទុប៉ុណ្ណោះ ។

តើប្រិយមិត្តយល់ថាក្លឹបណានឹងក្លាយជាម្ចាស់ពាននៅរដូវកាលនេះ ?

អត្ថបទ ៖ វិចទ័រ


  • Barcelona បរាជ័យ​ទៀត​ហើយ​យប់​មិញ​ធ្វើ​ឲ្យ​កាន់​តែ​ស្រពិច​ស្រពិល​ចំពោះ​ម្ចាស់​ពាន​ La Liga នៅ​រដូវកាល​នេះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:វីដេអូ
Tags: