ទីបំផុត​រឿង «Assassin’s Creed» មាន​វីដេអូ trailer និង កាលបរិច្ឆេទ​បញ្ចាំង​ជា​ផ្លូវការ​ណ៍ហើយ​!! (​មាន​វីដេអូ​)

6 Videos


ថ្មីៗនេះ Fox បានបញ្ចេញវីដេអូ trailer ផ្លូវការណ៍លើកដំបូងនៃរឿងថ្មីដែលដកស្រង់ចេញពីវីដេអូហ្គែមដ៏ល្បីល្បាញលើសាកលលោក «Assassin’s Creed» ហើយចំពោះរឿងថ្មីដែលត្រៀមខ្លួនមកអង្រួនក្នុងពិភពហូលីវូដនេះដែរមានចំណងជើងថា « Assassin’s Creed» ។

ទីបំផុត​រឿង «Assassin’s Creed» មាន​វីដេអូ trailer និង កាលបរិច្ឆេទ​បញ្ចាំង​ជា​ផ្លូវការ​ណ៍ហើយ​!! (​មាន​វីដេអូ​)

នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកដែលតែងតែនិយមគាំទ្រវីដេអូហ្គែមប្រភេទផ្សងព្រេង និង វាយប្រហារកាប់ចាក់មួយនេះ ព្រោះនាពេលកន្លងមកមានទស្សនិកជនជាច្រើនបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ក៏ដូចជាចង់ទស្សនាឆាប់ៗជាមួយរឿង «Assassin’s Creed» ។ រឿង «Assassin’s Creed» នេះទៀតសោតដឹកនាំសម្ដែងដោយអ្នកដឹកនាំសម្ដែងជនជាតិអូស្ត្រាលីវ័យ ៤១ ឆ្នាំ លោក Justin Kurzel និងបានចូលរួមសម្ដែងដោយតារាប្រុសសញ្ជាតិ អាល្លឺម៉ង់-អៀរឡង់ វ័យ ៣៩ ឆ្នាំលោក Michael Fassbender ជាតួឯក ។

ទីបំផុត​រឿង «Assassin’s Creed» មាន​វីដេអូ trailer និង កាលបរិច្ឆេទ​បញ្ចាំង​ជា​ផ្លូវការ​ណ៍ហើយ​!! (​មាន​វីដេអូ​)

គួរបញ្ជាក់ដែរថា រឿង «Assassin’s Creed» ចាប់ផ្ដើមថតកាលពីចុងខែសីហា ឆ្នាំ ២០១៥ ដោយប្រើថវិការប្រមាណជា ១៥០ ទៅ ២០០ លានដុល្លារអាមេរិក ។ បើយោងតាមប្រភពពីផលិតកម្មបានឲ្យដឹងថា រឿងថ្មីដែលកំពុងស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់មហាជនខាងលើនេះនឹងដាក់បញ្ចាំងជាផ្លូវការណ៍នៅខែធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ ៕ (ប្រភព៖ ប៊ីស្នីសអ៊ិនសាយឌ័រ) កុសល

ទីបំផុត​រឿង «Assassin’s Creed» មាន​វីដេអូ trailer និង កាលបរិច្ឆេទ​បញ្ចាំង​ជា​ផ្លូវការ​ណ៍ហើយ​!! (​មាន​វីដេអូ​)