Toyota Venza 2015 រថយន្ត​ SUV ដែល​សាក​សម​បំផុត​សម្រាប់​គ្រួសារ​សម័យ​ថ្មី

Toyota Venza 2015 គឺ​ជា​ប្រភេទ​រថយន្ត​ SUV ​ដែល​មាន​រូបរាង​ស្រស់​ស្អាត​ ទំនើប ​និង​មាន​ទំហំ​ធំ​ទូលាយ ​ហើយ​រឹង​មុំា​ផង​ដែរ។

រូបរាង ខាងក្រៅ​របស់ ​Venza​ 2015 ​ត្រូវ​បាន​រចនា​ឡើ​ង​យ៉ាង​ស្រស់​ស្អាត​ និង​មាន​ភាព​ទាក់​ទាញ​សាក​សម​បំផុត​សម្រាប់​​គ្រួសារ​សម័យ​ថ្មី​។ គោម​ខាង​មុខ​របស់​ Venza​​ 2015 ​មាន​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង​​ដោយ​សារ ​វា​បាន​បំពាក់​ទៅ​ដោយ​អំពូល​ប្រភេទ​ LED​ ភ្លឺ​ថ្លា​ដូច​ជា​គ្រាប់​ពេជ្រ​។​ ចំណែក​ឯ​ផ្ទៃ​ខាង​ក្នុង​វិញ​ ​ទាំង​កៅអី​អង្គុយ​ ដៃ​ចង្កូត​ និង​ ចង្កឹះ​លេខ ​ជាដើម​ មាន​លក្ខណៈ​ល្អ​ប្រណិត​ ។

ចំពោះ​ម៉ាស៊ីន​របស់​វា​មាន​ពីរ​ជម្រើស ​គឺ ប្រភេទ4-Cylinder​ ចំណុះ 2.7 លីត្រ និង​ V6 ចំណុះ 3.5 លីត្រ​ ។ ​Venza 2015​ ស៊ី​សុំាង​ប្រមាណ​ជា ​9.05 ​លីត្រ ទៅ 11.76 លីត្រ ក្នុង​ចម្ងាយ​ផ្លូវ​ 100 គីឡូម៉ែត្រ​។ ជា​ពិសេស​វា​ក៏​​បាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ និង​​បច្ចេក​វិទ្យា​ជា​ច្រើន​ទៀត​ ដូច​ជា​ប្រព័ន្ធ​ផ្ដល់​សញ្ញា ជំនួយ​ក្នុង​ពេល​ចត​រថយន្ត​ និង​ប្រព័ន្ធ​គ្រប់​គ្រង​កង់​រថយន្ត​​ជា​ដើម​ ដែល​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​ មាន​ភាព​​ងាយ​ស្រួល​និង​សុវត្ថិភាព​។ នៅ​សហរដ្ឋអាមេរិក Toyota Venza 2015 មាន​តម្លៃ​ចន្លោះ​ពី $28,915 ទៅដល់ $39,790៕​

ប្រភព ៖ Toyota
អត្ថបទដោយ ៖ Mr Dee


  • Toyota Venza 2015 រថយន្ត​ SUV ដែល​សាក​សម​បំផុត​សម្រាប់​គ្រួសារ​សម័យ​ថ្មី已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ជីវិតនិងសង្គម
Tags: