តើ​ប្រិយមិត្ត​គិត​ថា​ Barcelona ឬ​ Real Madrid និង​អាច​ក្លាយ​ជា​ម្ចាស់​ពាន​ La Liga ?

យើងឃើញថាការប្រកួតនៅក្នុងក្របខណ្ឌ La Liga បានឈានមកដល់សប្ដាហ៍ចុងក្រោយនៅយប់នេះហើយ ខណៈការប្រកួត៣៧សប្ដាហ៍កន្លងមកមិនទាន់រកឃើញជើងឯកពិតប្រាកដនៅឡើយទេ  ។

យ៉ាងណាការប្រកួតកាត់សេចក្ដីនឹងចាប់ផ្ដើមនៅវេលាម៉ោង១០:០០នាទីយប់នេះដោយក្លឹប Barcelona នឹងត្រូវជួបប្រកួតជាមួយក្លឹប Granada ស្របពេលគ្នានេះដែរ Real Madrid ឯណោះវិញនឹងត្រូវជួបប្រកួតជាមួយក្លឹប Deportivo ។ ដោយសារបច្ចុប្បន្ន Barcelona លើស Real Madrid ចំនួន១ពិន្ទុ ដូចនេះបើសិន Barcelona អាចយកឈ្នះក្នុងប្រកួតនោះគឺពួកគេអាចក្លាយជាម្ចាស់ពានតែម្ដង តែបើសិនជាស្មើឬចាញ់ហើយ Real Madrid អាចរកជ័យជំនះបាននោះ Real Madrid និងក្លាយជាជើងឯកវិញមិនខាន ។

សម្ដីគ្រូបង្វឹកទាំង២និយាយក្នុងបទសម្ភាន៍កាលពីម្សិលមិញ ៖

Luis Enrique បាននិយាយថា « វាជាប្រកួតដ៏សំខាន់ វាអាចជាប្រកួតលំបាកនឹងតានតឹង ព្រោះនេះជាថ្ងៃចុងក្រោយដើម្បីកំណត់អ្នកឈ្នះពាន ។ ក្រុមកីឡាករយើងធ្លាប់មានបទពិសោធន៍ជួបរឿងពិបាកជាច្រើន ហើយយើងនឹងអាចធ្វើបាននៅយប់នេះ ។ ខ្ញុំចង់និយាយនៅរដូវកាលនេះ La Liga អាចជាលីកដែលពិបាកប្រជែងបំផុតក្នុងអឺរ៉ុប » ។

Zidane បាននិយាយថា « យើងបានឈ្នះការប្រកួតជាប់១១ប្រកួត ដូចនេះយើងនឹងបន្តជំនឿចិត្តរបស់ពួកយើងរហូតដល់នាទីចុងក្រោយ ។ ការប្រកួតនៅទឹកដី Deportivo គឺមិនងាយស្រួលនោះទេ ព្រោះពួកគេក៏ជាក្រុមល្អផងដែរ ហើយពួកគេក៏ចង់ឈរនៅចំណាត់មួយល្អផងដែរ ដូចនេះពួកគេធ្វើឲ្យយើងជួបការលំបាក ប៉ុន្តែយើងនឹងផ្ដោតលើអ្វីដែលយើងត្រូវធ្វើឲ្យបាន » ។

ប្រភព ៖  
ប្រែសម្រួល ៖ វិចទ័រ


  • តើ​ប្រិយមិត្ត​គិត​ថា​ Barcelona ឬ​ Real Madrid និង​អាច​ក្លាយ​ជា​ម្ចាស់​ពាន​ La Liga ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:វីដេអូ
Tags: