អ្នក​ទោស​ម្នាក់ ​ធ្វើ​ឱ្យ​ផ្អើល​​ទាំង​ព្រឹក​

ក្រុងប៉ោយប៉ែត ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ​មាន​ការភ្ញាក់​ផ្អើល​ទាំងព្រឹក​ នៅថ្ងៃទី​១៤ ឧសភា ២០១៦ នេះ ស្ថិតនៅក្នុង​មន្ទីរ​​ឃុំ​ឃាំង​របស់​ប៉េអឹមខេត្ត​ប៉ុស្តិ៍​៥៦៨ ចំណុច​ព្រៃដីថ្មី ភូមិប្រជាធម្ម​ខាងលិច សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយប៉ែត ខណៈ​ជន​សង្ស័យ​ម្នាក់ ​បាន​យក​ខ្សែភ្លើង​មក​ចង.ក​សម្លាប់ខ្លួន​​បានសម្រេច ទាំងមាន​​ច្រវាក់ជើងជាប់និងគ្រែដែក​​ ។

ប្រភពឱ្យ​ដឹងថា ជនសង្ស័យខាងលើ​ឈ្មោះ​សុខ ហេង អាយុ​៣៤ឆ្នាំ គឺជាមុខសញ្ញា​​ចោរ​លួច​​ម្នាក់ ដែល​ត្រូវ​កម្លាំងចាប់ខ្លួន​បាន​កាល​ពីវេលាម៉ោង២យប់​ថ្ងៃទី១៤ ឧសភា ស្ថិត​នៅចំណុច​កាស៊ីណូ ក្នុងករណី​លួចកាត់​សោ.កម៉ូតូ​ ។ ទោះបីជាយ៉ាងណា ករណី​ជន​សង្ស័យ​​ធ្វើអត្តឃាត​នេះ គេមិនដឹង​ពី​មូលហេតុ​នោះទេ ។

គួរបញ្ជាក់ថា នេះជា​ករណី​ភ្ញាក់​ផ្អើល​ទី២ ដែល​ជនសង្ស័យធ្វើអត្តឃាត​ខ្លួនឯងនេះ នៅ​ក្នុង​កន្លែងកើតហេតុខាងលើ ដោយត្រូវ​ប្រជា​ពល​រដ្ឋ​​​​ដាក់​ការ​សង្ស័យថា ​ប្រហែល​ជា​ធ្វើ​ទណ្ឌ​កម្ម​ខ្លាំងពេកហើយមើល​ទៅ?៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា មានការ​​ភ្ញាក់ផ្អើល​មួយ​​កើតឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​ឧសភា ​២០១៦ ​បន្ទាប់បុរស​​ជនជាតិថៃ​ម្នាក់​ត្រូវគេដឹងថា ​​ស្កាត់​​​​ពី​​ស្រុក​ថៃ​មក​ស្រុក​ខ្មែរ​ ដើម្បី​រកប្រពន្ធ​និង​កូន​​ តែ​មិន​ឃើញក៏​​សម្រេចចិត្ត​ស្លាប់​តែម្តង ដែល​ហេតុ​ការណ៍​នេះ ​កើតឡើង​​ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​សាមគ្គី ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

​បុរសដែលស្លាប់​ឈ្មោះ​នាយសំភី​ន ហៅ​ផាក ណាត់ ​​អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ភូមិ​​ពីរ ឃុំ​ណ​ង​វែង ស្រុក​គោក​ឃ្ល​ង ខេត្ត​ស្រះ​​កែវ ។

​ពាក់ព័ន្ធ​​​ករណី​ជនជាតិ​ថៃ​​​ចង.ក​ធ្វើ​អត្តឃាត​នៅ​ស្រុក​ខ្មែរ​នេះ ​បើ​តាមប្រភព​​ទទួល​បាន​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​​​ថា ​ជនជាតិ​ថៃ​នេះ​​​បាន​​ស្រលាញ់​​​ជាមួយ​នារី​ខ្មែរ​ម្នាក់​​ឈ្មោះ​ញាំ សុភា អាយុ​៣០ឆ្នាំ​ អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ​មកហើយ ​។

ពេល​​ដែល​នាង​សុភា ទៅ​ធ្វើ​ជា​​កម្មករ​នៅ​ប្រទេស​​ថៃ រហូត​បានកូន​ស្រី​ម្នាក់​​​ឈ្មោះអូត ភី​ន អាយុ​៧​ឆ្នាំ និង​ធ្លាប់​នាំ​គ្នា​​មក​លេង​ម្តាយ​នៅ​ស្រុក​ខ្មែរ ហើយ​ក៏​ត្រឡប់​ទៅ​ប្រទេស​ថៃ ។

នៅ​មុន​ថ្ងៃ​កើតហេតុ​ ​​ជន​រង​គ្រោះ​និងប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​ ហើយ​ប្រពន្ធ​ក៏​បាន​នាំ​កូន​​ចុះ​ចោល​បាត់ ​ពុំ​ឃើញ​ត្រឡប់​ទៅ​ផ្ទះ​​វិញ ដោយ​ស្មានថា​ប្រពន្ធ​នាំ​កូន​មក​ផ្ទះម្តាយ​​នៅ​ភូមិ​ឃុំ​ខាងលើ ។

រូបគេ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ​មករក​​ប្រពន្ធ​នៅផ្ទះម្តាយក្មេក​​ កាលពី​ថ្ងៃ​ទី​១២ ​ឧសភា ឆ្នាំ​២០១៦ មិនឃើញ​ ក៏​​តូចចិត្ត​ក៏​លួច​ចង.ក​ធ្វើ​អត្តឃាត​នៅ​លើ​ផ្ទះ​ម្តាយក្មេក​ កាលពី​យប់​ទៀប​​ភ្លឺ ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ​ឧសភា តែ​ម្តង ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នក​ទោស​ម្នាក់ ​ធ្វើ​ឱ្យ​ផ្អើល​​ទាំង​ព្រឹក​

អ្នក​ទោស​ម្នាក់ ​ធ្វើ​ឱ្យ​ផ្អើល​​ទាំង​ព្រឹក​

អ្នក​ទោស​ម្នាក់ ​ធ្វើ​ឱ្យ​ផ្អើល​​ទាំង​ព្រឹក​