សូមទស្សនាវីដេអូ រថយន្តដឹកដំឡូង បុកអូសយុវជន៣នាក់ ជាច្រើនម៉ែត្រ នៅក្បែរស្ពានគីហ្សូណា ស្លាប់ម្នាក់ របួស២នាក់

(កំពង់ចាម)៖ យុវជនម្នាក់ត្រូវបានរថយន្តដឹកដំឡូងបុក ហើយកិនសំប៉ែតដូចចេកជៀន ហើយ២នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ មើលទៅគួរឲ្យរន្ធត់ នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅក្បែរគល់ស្ពានគីហ្សូណា សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា រថយន្តមួយគ្រឿងនេះ កំពុងដឹកដំឡូងចេញពីស្រុកចំការលើ ឆ្ពោះទៅវៀតណាម ស្រាប់តែជិតស្ពានគីហ្សូណា ខ្វះ៥០០ម៉ែត្រ ក៏បុកម៉ូតូមួយគ្រឿង មកពីផ្លូវម្ខាងពេញមួយទំហឹង បណ្តាលឲ្យកិនអូសជាច្រើនម៉ែត្រ ស្លាប់យុវជនម្នាក់ និងរបួសធ្ងន់ស្រាល២នាក់។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ខណ:អ្នករងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

បើតាមលោកស្នងការ រថយន្តមួយគ្រឿងនេះ ធ្លាប់បង្កគ្រោះថ្នាក់ចរាចរណ៍ម្តងរួចមកហើយ តែត្រូវបានតុលាការដោះលែង​ កាលពីពេលថ្មីៗនេះផងដែរ។

នៅពេលនេះទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច បញ្ជូន និងរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

ក៏ដូចជាកាលពីដើមខែឧសភាមុននេះ មានករណី។ គួររំលឹកថា យុវជនម្នាក់បានបើករថយន្តកែច្នៃដឹកខ្សាច់ ឡើងច្រាំងទន្លេតែឡើងមិនរូច ក៍បានរអិលថយក្រោយវិញ ក្រឡាប់កិនចំពីលើខ្លួនឯង បណ្ដាលអោយស្លាប់នៅ នឹងកន្លែងកើតហេតុតែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៖៣០នាទីថ្ងៃត្រង់​​ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២១៦នេះ នៅចំណុចផ្លូវស្កា ស្ថិតនៅភូមិព្រែកចារ ឃំុសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល។

បើតាមលោកវរៈសេនីយ៍ទោជា ថុលអធិការនគរបាលស្រុកល្វាឯម បានអោយដឹងថាជនរងគ្រោះមានឈ្មោះ ថា ថុល ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបររសុីបើករថយន្តដឹកដី.ដឹកខ្សាច់ លក់តាមផ្ទះមានស្រុកកំណើត នៅខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅភូមិបឹងផ្សោត ឃំុពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង។

លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តកែច្នៃដឹកខ្សាច់ពីមាត់ទន្លេ​ យកទៅលក់អោយអ្នកស្រុក នៅតាមផ្ទះ។ លុះមកដល់ត្រង់ចំណុចកើតហេតុបានបើករថយន្តឡើងផ្លូវធំ (អកស្រើ) តែឡើងមិនរួចក៍បានរអិលថយក្រោយវិញ ស្រាប់តែជនរងគ្រោះជាន់ហ្គែរបន្ថែម ធ្វើអោយរថយន្តក្រឡាប់បោកជនរងគ្រោះ ទៅចិញ្ចើមផ្លូវហើយរថយន្តក៏សង្កត់ពីលើ បណ្តាលស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចចុះ ទៅកន្លែងកើតហេតុធ្វើការពិនិត្យសព ហើយក៍បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះវាជាករណីដែលបង្កឡើង ដោយជនរងគ្រោះខ្លួនឯងតែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សពជនរងគ្រោះ