កម្លាំងមន្ទីរគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស៥នាក់ មានខ្មែរ២នាក់ នីហ្សេរីយ៉ា៣នាក់ ជាមួយថ្នាំញៀនជាង ១គីឡូក្រាម

(ភ្នំពេញ)៖ កម្លាំងនគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ៥នាក់​ ក្នុងនោះមានជនជាតិខ្មែរ ២នាក់ និងជនជាតិនីហ្សេរីយ៉ា ៣នាក់ ដកហូតថ្នាំញៀនជាង១គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាល មន្ទីរប្រឆាំង គ្រឿងញៀន នៃស្នងការនគរបាលជាតិ ឃាត់ខ្លួននៅមន្ទីរ ប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីថ្ងៃទី ១២ ឧសភា កន្លងទៅនេះក៏ត្រូវបានកម្លាំងនគរបាលបង្ក្រាបផងដែរ។

នេះបើតាមលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារគ្រឿងញៀន បានថ្លែងប្រាប់ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ថា ជនជួញដូរគ្រឿងញៀនជនជាតិនីហ្សេរីយ៉ា ចំនួន២នាក់ ត្រូវបានបង្ក្រាប និងចាប់ខ្លួន ហើយអ្វីដែលនឹកស្មានមិនដល់នោះ គឺគ្រឿងញៀន ប្រភេទកាកូអីុន ជាង១គីឡូក្រាមត្រូវបានពួកនេះ លេបចូលក្នុងពោះ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ជនជួញដូរគ្រឿងញៀនទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ ក្រោយបង្ក្រាបបាន នៅព្រលានយន្តហោះអន្តរជាតិ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានបញ្ជាក់ថា​​ «អនុវត្តន៍តាមបទបញ្ជាររបស់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ និងការដឹកនាំបញ្ជារផ្ទាល់របស់ខ្ញំ និងលោក ខៀវ សាម៉ន ព្រមទាំងការសម្របសម្រួលរបស់ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានី នៅវេលាម៉ោង ១៥ម៉១៥ នាទី ថ្ងៃទី ៩ ឧសភា ឆ្នាំ២០១៦ កម្លាំងជំនាញរបស់ មន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយ អង្គភាពគយនិងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចាប់ឃាត់ខ្លួន ជនជាតិនីហ្ស៊េរីយ៉ា ២នាក់»។

លោកបានបន្តទៀតថា ជនសង្ស័យទី១ឈ្មោះ 0KAFOR IFEANYI ANTHONY និងទី២ឈ្មោះ ADIBE PASCHAL។

បន្ទាប់ពីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រកឃើញនិងដកហូត ថ្នាំញៀនប្រភេទ កាកូអ៊ីន ចំនួន ៧០ ដុំ ទម្ងន១២៧៧ក្រាម៤១ ដែលជនល្មើស លេបលាក់ទុកក្នុងពោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្លាំងមន្ទីរគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស៥នាក់ មានខ្មែរ២នាក់ នីហ្សេរីយ៉ា៣នាក់ ជាមួយថ្នាំញៀនជាង ១គីឡូក្រាម

កម្លាំងមន្ទីរគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស៥នាក់ មានខ្មែរ២នាក់ នីហ្សេរីយ៉ា៣នាក់ ជាមួយថ្នាំញៀនជាង ១គីឡូក្រាម

កម្លាំងមន្ទីរគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស៥នាក់ មានខ្មែរ២នាក់ នីហ្សេរីយ៉ា៣នាក់ ជាមួយថ្នាំញៀនជាង ១គីឡូក្រាម

កម្លាំងមន្ទីរគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស៥នាក់ មានខ្មែរ២នាក់ នីហ្សេរីយ៉ា៣នាក់ ជាមួយថ្នាំញៀនជាង ១គីឡូក្រាម
រូបភាព ជនជួញដូរគ្រឿងញៀនទាំង២នាក់