អនិច្ចា​ណាស់​! កើត​ថ្ងៃ​តែ​មួយ ស្លាប់​ក៏​ថ្ងៃ​តែ​មួយ

ខេត្ត​កំពង់ស្ពឺ ៖ ​បុរស​ ២​នាក់​ជា​បង​ប្អូន​​ភ្លោះ​​​បាន​ ស្លាប់​​យ៉ាង​អា​​ណោ​ច​​ឣ​ធ័ម ​ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​​រថយន្តនិង​ម៉ូតូ​​​​កើត​ឡើង​កាល ពី​វេលា​ម៉ោង​០៥ និង២០​នាទីល្ងាចថ្ងៃ​ទី​១៣ ឧសភា ២០១៦ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-​១៥ ​ក្នុង​ភូមិ​ទួល​ព្រិច ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។

ប្រភពឱ្យដឹងថា ឣ្ន​​ក​​បើក​​រថយន្តត្រូវ​បាន​ស្គាល់​​ឈ្មោះ​សុទ្ធ សម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មានទីលំ​​នៅ​ភូមិ​គោក​ភ្នៅ ឃុំ​វល្លិ​សរ ស្រុក​​សំរោង​​ទង ។ ចំណែក​ភាគី​ខាង​ម៉ូតូម្នាក់ឈ្មោះ​ឆាង រី ភេទ​ប្រុស អាយុ​២៤ឆ្នាំ មានទីលំ​នៅ​ភូមិ​ស្រែអំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​​ទង ឌុ​ប​ម្នាក់ទៀត​​ឈ្មោៈឆាង រួន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​ជាមួយ​គ្នា ​(​ត្រូវជា​បងប្អូន​ភ្លោះស្លាប់ទាំង២) ​។

​ប្រភព​ឱ្យ​ដឹង​បន្ត​ថា នៅ​​មុន​ពេល​កើតហេតុ គេឃើញ​​រថយន្តមួយ​​គ្រឿង​ ម៉ាកកា​មេ​រី ព​ណ៌​​ស្លែ ពាក់​ស្លាក​​លេខ​ភ្នំពេញ​ 2A-8359 ធ្វើ​ដំណើរ​​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​បុក​ម៉ូតូ​​មួយ​​គ្រឿង​ម៉ាក​ហុងដា​C125 ដែល​កំពុង​ដំណើរ​បញ្ច្រាស​គ្នា បណ្តាល​​​ឱ្យអ្នកជិះម៉ូតូ​បងប្អូនភ្លោះ នោះ​ស្លាប់​តែម្តង ​​ដោយជនរងគ្រោះ​​ពាក់មួក​សុ​វត្ថិភាព និង​ដាក់​ក​ញ្ចា​ក់​មើល​ ក្រោយ​ត្រឹមត្រូវ ​។

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

ទាក់ទិននឹងរឿងបងប្អូនភ្លោះនេះ យើងអាចនឹកឃើញដល់  នៅឯប្រទេសចិន។

គួររំលឹកថា គូស្វាមីភរិយា២គូ ទើបនឹងរៀបការថ្មីថ្មោង ដែលភរិយាជាកូនភ្លោះមានមុខមាត់ដូចគ្នាបេះបិទ ឯស្វាមីវិញក៏ជាកូនភ្លោះ មានមុខមាត់ដូចគ្នាផងដែរ។

បើតាមប្រភពបានឲ្យដឹងថា គូស្វាមីភរិយា២គូខាងលើនេះ បានរៀបការកាលពីខែកុម្ភៈកន្លងទៅនេះ ដែលធ្វើឲ្យពួកគេ រួមនឹងអ្នកដទៃទៀតចង់វិលមុខ ដោយសារចេះតែច្រឡំគ្នា មិនដឹងថាម្នាក់ណាជាប្រពន្ធ ហើយម្នាក់ណាជាប្តីឡើយ ក៏ព្រោះតែពួកគេទាំងបួន (ប្តី និងប្រពន្ធ) នាក់ជាបងប្អូនភ្លោះ មានមុខមាត់ និងរូបរាងដូចគ្នាខ្លាំងពេក។ប្រភពបន្តថា បងប្អូនប្រុសកូនភ្លោះ ម្នាក់ឈ្មោះថា Zhao Xin និងម្នាក់ទៀតឈ្មោះថា Zhao Xuan បានរៀបការជាមួយនឹងគូដណ្តឹង ដែលជាបងប្អូនភ្លោះស្រីឈ្មោះ Yun Fei និងម្នាក់ទៀតឈ្មោះថា Yun Yang រស់នៅក្នុងទីក្រុង Yuncheng ខេត្ត Shanxi ប្រទេសចិន។

ប្រភពដដែលបន្ថែុមទៀតថា កាលនោះ មានថ្ងៃមួយ ម្នាក់ក្នុងចំណោមបងប្អូនភ្លោះប្រុស បានចេញទៅដើរលេងនៅឯខាងក្រៅ បានចាប់ដៃប្រពន្ធរបស់បងប្អូនប្រុសរបស់គាត់ទៅវិញ ដោយច្រឡំស្មានថាជាប្រពន្ធរបស់ខ្លួន។ យ៉ាងណាមិញ ចំណែក មិត្តភក្តិ និងគ្រួសាររបស់ពួកគេវិញ តែងតែត្អូញត្អែរ ប្រាប់ពួកគេថា វាពិតជាពិបាកក្នុងការបែងចែក រវាងពួកគេទាំងពីរនាក់ (ទាំងប្តី និងប្រពន្ធ) ណាស់ បើដូចគ្នាយ៉ាងដូច្នេះ។

យ៉ាងណាមិញ កាលពីនៅថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០១៦ពួកគេក៏សម្រចចិត្ត នាំគ្នាទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ នៅទីក្រុងសៀងហៃ ហើយធ្វើការវះកាត់តែម្តង។បើយោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិត Khang បានឲ្យដឹងថា លោកនឹងធ្វើការវះកាត់បន្តិចបន្តួចតែប៉ុណ្ណោះ ទៅលើច្រមុះ និងថ្ងាសរបស់ពួកគេដើម្បីងាយស្រួលក្នុងការចំណាំថា ម្នាក់ណាជាប្តី និងម្នាក់ណាជាប្រពន្ធពិតប្រាកដ រវាងពួកគេទាំង៤នាក់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អនិច្ចា​ណាស់​! កើត​ថ្ងៃ​តែ​មួយ ស្លាប់​ក៏​ថ្ងៃ​តែ​មួយ

អនិច្ចា​ណាស់​! កើត​ថ្ងៃ​តែ​មួយ ស្លាប់​ក៏​ថ្ងៃ​តែ​មួយ

អនិច្ចា​ណាស់​! កើត​ថ្ងៃ​តែ​មួយ ស្លាប់​ក៏​ថ្ងៃ​តែ​មួយ

អនិច្ចា​ណាស់​! កើត​ថ្ងៃ​តែ​មួយ ស្លាប់​ក៏​ថ្ងៃ​តែ​មួយ

អនិច្ចា​ណាស់​! កើត​ថ្ងៃ​តែ​មួយ ស្លាប់​ក៏​ថ្ងៃ​តែ​មួយ
រូបភាពបងប្អូនភ្លោះ រៀបការជាមួយនឹងបងប្អូនភ្លោះដូចគ្នា