ប៊ិះ​ស្លាប់​៤​នាក់ ដោយសារសំឡេង​ស្រែក «​ជួយ​ផង​!»

ខេត្តកំពង់​ចាម ​៖ សំឡេង​​​មនុស្ស​ស្រែក​ឱ្យ​ជួយ​ផង ​ក្នុងហេតុការណ៍​​ខ្សែ​ភ្លើងឆក់​​ ក៏​​នាំ​គ្នា​​ភ្ញាក់​ផ្អើល​​​​​ស្ទុះរត់​ទៅ​​បិទ​​​ឌី​​​សង់​​ទ័​រ ​ដោយគេ​​ឃើញ ​​មនុស្ស​​ប្រុស-​ ស្រី​​៤​នាក់​​បាន​ដួល​​​ទៅ​​លើ​​ដី ។ សំណាង​​ណាស់​ ក្នុងហេតុការណ៍នេះ ​មិន​​បាន​​រងគ្រោះថ្នាក់​ដល់​​អាយុ​ជីវិត ​​នោះទេ ​​​កើត​ឡើង​កាលពី​វេលា​ម៉ោង​​​៥​​ល្ងាច​​ថ្ងៃ​ទី​១៣​ ឧសភា ២០១៦ ស្ថិតនៅ​ភូមិ​តា​មូ​ត ឃុំ​គរ ស្រុក​ព្រៃឈរ ។ ជនរងគ្រោះ​ទាំង​នោះ ត្រូវ​​អ្នក​​​ភូមិ​​​​ជួយ​​​សង្គ្រោះ​​​កប់​​ក្នុងដី​ខ្សាច់ និង​​បន្ត​​​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​​ទាំង​​យប់ ។

ប្រភព​​ពី​ស្ត្រី​រង​​​គ្រោះ​​ម្នាក់​ឈ្មោះខែ​ម ចាន់​ធា ​​អាយុ​៣៨​ឆ្នាំ បានរៀ​បរាប់ថា ដំបូង​គាត់​​​ប្រើ​កូនស្រី​​ឈ្មោះឈឺ​ន និ​តា អាយុ​១០​​ឆ្នាំ ឱ្យ​​ចេញ​ទៅ​​​បិទ​ម៉ូ​ទ័​រ​បូមទឹក ​​នៅ​ខាងក្រោយ​ផ្ទះ ។ ​ស្រាប់តែ​​ឃើញ​កូនស្រី​​បាន​ដួល​ ហើយ​​​ស្រែ​​ក​ថា​ម៉ែ​ៗ រំពេច​នោះ ​គាត់​នឹក​​ស្មាន​តែ​កូន​​ធ្វើ​​លេង ។ បន្ទាប់មក​​ គាត់​បាន​ស្ទុះ​មក​​ជួយ​កូន តែ​បែរ​ជា​ឆក់​​ខ្សែភ្លើង​​ដោយ​​ដៃ​តោង​ទៅ​បង្គោល​​ដែក​​ដាក់​​ស៊ីទែន​ទឹក​ ព្រមទាំង​​ស្រែក​​ជួយ​ផង​ៗ ។​ក្រោយពី​​​ស្តាប់​ឮ​បែប​​នោះ ​ក៏​មាន​​ក្មេងស្រីម្នាក់​ឈ្មោះ​ ​ស្រី​និ​ច ភេទ​ស្រី អាយុ​១៥​ឆ្នាំ (ជាអ្នកជិតខាង) បាន​​រត់​មក​ជួយ​ដែរ ក៏​ត្រូវ​​ខ្សែភ្លើង​ឆក់​ បន្ត​​ទៀត​រហូត​​ដល់​​​សន្លប់​ ។

ស្ត្រីឈ្មោះធា និយា​យទៀតថា ​ចំពោះ​ខ្សែភ្លើង​គឺ​គាត់ប្រយ័ត្នបំផុត ខ្លាច​ណាស់​​រឿង​​ឆក់ គឺ​តែងតែ​មានការ​ ប្រុង​ប្រយ័ត្នជានិច្ច​ ។ពេលខ្លះ ​គាត់តែង​តែ​ប្រាប់​​ទៅ​កូន​ៗថា ​ពេល​ណា​ដែល​មាន​ដៃ​សើម មិន​ត្រូវ​ទៅ​កាន់​កុងតាក់​ បិទ​ម៉ូ​ទ័​រ​បូមទឹក​ឡើយ ​ដោយបាន​​​ហៅ​ជាង​​ភ្លើង​​មក​ពី​ភ្នំពេញ​ ធ្វើការ​ត​ឱ្យ​​ទៀត ។ ហើយ​ចំពោះ​ ករណី​​ឆក់​នេះ ​​អាច​មក​​ពី​កាលពី​​ថ្ងៃ​ទី​១២ ឧសភា ២០១៦ ​​​មាន​ភ្លៀក​ធ្លាក់​​​​​​មក បណ្តាលឱ្យ​​សើម​​នៅ​​កុងតាក់​ម៉ូ​ទ័​រ ​ទើប​ជា​​​ឆ្លង​ចរន្ត​បែបនេះ ។

ចំណែក​បុរស​​ជា​ប្តី​ឈ្មោះឈុ​ន នី អាយុ​៤០​ឆ្នាំ ក៏​បាន​ប្រាប់​​​ដែរ​ថា ​ខណៈគាត់កំពុង​​នៅ​​មុខ​ផ្ទះ ​ស្រាប់តែ​ឮ​សូរ​​សំឡេង ដូច​​មាន​​​មនុស្ស​ឈ្លោះ​គ្នាក៏​​ រត់​មក​មើលក្រោយផ្ទះ​ ក៏​ឃើញ​ប្រពន្ធ​គាត់​​តោង​បង្គោល​ ដែក​ដាក់​​ធុង​ទឹក ដោយ​ក្បាល​ងើយ​ ទៅ​ខាងលើ ​​។ ​ពេល​នោះ ​គាត់ទៅជួយ ជា​ហេតុ​​បណ្តាល ឱ្យ​​ឆក់​ទាំង​រូបគាត់​ដួល​មក​ ត្រូវ​​មុត​ដែក​ត្រង់​ចង្កេះ​ តែ​ប្រឹង​ទប់​ស្មារតីស្រែក ហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ ​។

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

ក៏ដូចជាកាលពីខែកញ្ញា ឆ្នាំ២០១៥ បានឲ្យដឹងថា ដោយសារខ្សែភ្លើងឆក់ នៅវេលាម៉ោង១២ និង៤០នាទីថ្ងៃ ត្រង់ ទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅផ្សារដងទង់ ស្ថិតក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ស្ត្រីរងគ្រោះ ទាំង៣នាក់ មានទី១-ឈ្មោះអ៊ុង សារី អាយុ៤៥ឆ្នាំ (ស្លាប់នៅកន្លែង កើ តហេតុ), ទី២-ឈ្មោះ មុំ លេង អាយុ៥២ឆ្នាំ (របួសធ្ងន់) និងទី៣-ឈ្មោះងយ ចន្ថា អាយុ៣៦ឆ្នាំ (របួសធ្ងន់)។ ជនរងគ្រោះទាំង ៣នាក់នេះ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

មន្ត្រីដដែលបន្តថា មុនហេតុការណ៍ គឺមានខ្យល់បក់ខ្លាំង បានបក់រលំឆ័ត្រមួយ ដាក់បាំង សម្រាប់លក់ ធ្លាក់ត្រូវ នាំឲ្យដាច់ខ្សែភ្លើ ង ជាប់នឹងដងដែក របស់ឆ័ត្រ ខណៈនោះជនរងគ្រោះ ទាំង៣បាននាំគ្នា ទៅជួយ លើកឆ័ត្រឡើ ងវិញ ក៏បណ្តាលឲ្យឆក់ ជួបគ្រោះថ្នាក់ បែបនេះតែម្តងទៅ។ ក្រោយហេតុការណ៍ ភ្លាមជនរងគ្រោះ ២នាក់ ត្រូវបានគេដឹកនាំយកទៅសង្គ្រោះ បន្ទាន់ នៅគ្លីនីកឯកជន ក្នុងស្រុកដងទង់ ចំណែកជនរងគ្រោះ ដែលបាន បាត់បង់ជី វិតនោះ ត្រូវបាន ក្រុមគ្រួសារ បាននិងកំពុងចាត់ចែង ធ្វើបុណ្យតា ម ប្រពៃណី ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប៊ិះ​ស្លាប់​៤​នាក់ ដោយសារសំឡេង​ស្រែក «​ជួយ​ផង​!»

ប៊ិះ​ស្លាប់​៤​នាក់ ដោយសារសំឡេង​ស្រែក «​ជួយ​ផង​!»

ប៊ិះ​ស្លាប់​៤​នាក់ ដោយសារសំឡេង​ស្រែក «​ជួយ​ផង​!»

ប៊ិះ​ស្លាប់​៤​នាក់ ដោយសារសំឡេង​ស្រែក «​ជួយ​ផង​!»

ប៊ិះ​ស្លាប់​៤​នាក់ ដោយសារសំឡេង​ស្រែក «​ជួយ​ផង​!»

ប៊ិះ​ស្លាប់​៤​នាក់ ដោយសារសំឡេង​ស្រែក «​ជួយ​ផង​!»

ប៊ិះ​ស្លាប់​៤​នាក់ ដោយសារសំឡេង​ស្រែក «​ជួយ​ផង​!»