Martunis ដើរ​តាម​គន្លង Cristiano Ronaldo បាន​ពាក់​អាវ របស់​ក្លឹប Sporting Lisbon ក្នុង​កិច្ច​សន្យា ១១ ​ឆ្នាំ ខណៈ​ដែល​រួច​ផុត​ជីវិត​ពី​រលក​យក្ស​ស៊ូណាមី

ក្លិប Sporting Lisbon បាន​ចុះហត្ថលេខា ក្នុង​រយៈ​ពេល​១១​ឆ្នាំ ជា​មួយ​ថ្នាក់ Academy។ Martunis ដែល​បាន​រស់​រាន​មាន​ជីវិត ពីរ​លក​យក្ស ស៊ូណាមី Martunis បាន​ឆ្លង​ផុត​ពី​រលក​យក្ស​ស៊ូណាមី ក្នុង​រយៈពេល​ ២១ ថ្ងៃ​លើ​ទឹក ខណៈ​ដែល​ម្តាយ និង​បងប្អូន​ប្រុស​ពីរ​នាក់​របស់​គេ​បាន​ស្លាប់​ដោយ​រលក​យក្ស​។ ឥឡូវនេះ​ Martunis មាន​អាយុ​ ១៧ ​ឆ្នាំ​ ដោយ​បាន​បង្ហាញខ្លួន​ក្នុង​រដ្ឋធានី​ព័រទុយហ្គាល់​។

ពិត​ជា​អស្ចារ្យ​ណាស់​ សំរាប់​​រូប​គេ​បាន​រួចផុត​ជីវិត​ពី​រលក​យក្សស៊ូណាមី ​ដែលបាន​វាយ​ប្រហារ​ផ្ទះ​របស់​គេ ក្នុង​ប្រទេស​ ឥណ្ឌូនេស៊ី​។ គួរ​រំលឹក​នៃ​ការ​រញ្ជួយ​ដី​ក្នុង​បាទ​សមុទ្រ​ដែល​បង្ក​ឲ្យ​មាន​រលក​យក្ស​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ដោយ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ ២៣០,០០០ នាក់ ទូ​ទាំង ១៤ ប្រទេស។ ហេតុការណ៍​ដ៏​អាក្រក់​នេះ​​បាន​បំបែក​ Martunis ចេញ​ពី​គ្រួសារ​ដែល​ជា​ទី​ស្រលាញ់​របស់​គេ ខណៈ​ដែល​គេ​រស់​រាន​មាន​ជីវិត​លើ​ទឹកភក់​យ៉ាង​ល្វឹងល្វើយ​ដែល​បំផ្លាញ​ដោយ​រល​យក្ស។
Martunis ដើរ​តាម​គន្លង  Cristiano Ronaldo បាន​ពាក់​អាវ របស់​ក្លឹប Sporting Lisbon ក្នុង​កិច្ច​សន្យា ១១ ​ឆ្នាំ ខណៈ​ដែល​រួច​ផុត​ជីវិត​ពី​រលក​យក្ស​ស៊ូណាមី
ឥឡូវនេះ​ Martunis ​បាន​ចូល​រួម​ថ្នាក់ ​Academic ដ៏​ល្បី​ក្នុង​ប្រទេស ​ព័រទុយហ្គាល់ ដែល​ជាកីឡាករ​មាន​ទេព​កោសល្យ​ដូច តារា​ល្បី​របស់​ក្លិប Real Madrid គឺ​កីឡាករ​ Cristiano Ronaldo, និង​ Luis Figo ។
នៅ​ក្នុង​ការ​ធ្វើ​បទ​សំភាស​មួយរបស់លោក​ បាន​និយាយ​ថា​ “​វា​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​មក​ទី​នេះ​ ជាមួយ​ក្លិប​ដ៏​ល្បី​នេះ​ ដែលធ្វើ​ឱ្យ​ក្តី​សុបិន​របស់​ខ្ញុំ​អាច​ធ្វើ​ទៅ​ជាកាពិត​ដែលមិនគួ​ឲ្យជឿ​ ហើយ​ខ្ញុំ​ពិត​ជា​​រំភើប​នៅក្នុង​​ឱកាស​នេះ។

ប្រធាន​កីឡា​លោក Bruno Carvalho បាន​និយាយ​ថា “Martunis បាន​ហ្វឹកហាត់​ក្នុង​សាលា​ដើម្បី​ឲ្យ​រូបគេ​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ខ្លាំង​ដូច​កីឡាករ​ Cristiano Ronaldo, និង Luis Figo៕

ប្រែសម្រួលដោយៈ សូរីការ
ប្រភព៖ 


  • Martunis ដើរ​តាម​គន្លង Cristiano Ronaldo បាន​ពាក់​អាវ របស់​ក្លឹប Sporting Lisbon ក្នុង​កិច្ច​សន្យា ១១ ​ឆ្នាំ ខណៈ​ដែល​រួច​ផុត​ជីវិត​ពី​រលក​យក្ស​ស៊ូណាមី已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:បច្ចេកវិទ្យា
Tags: