Mercedes ​យក​ឡាន​ ២​គ្រឿង​តម្លៃ​ជាង ​៣០​ម៉ឺន ​ដុល្លារ រុក​ព្រៃ​ធ្វើ​មិន​ដឹង

ក្រុមហ៊ុន ស្ដាត អូតូ (ខេមបូឌា) ​ដែល​ជា​តំណាង​នាំ​ចូល​ និង​ចែក​ចាយ​រថយន្ត​ម៉ាក Mercedes- Benz ​ប្រចាំ​នៅ​កម្ពុជា ​បាន​បង្កើត​កម្មវិធី​ដំណើរ​ផ្សង​ព្រេង​មួយ​ ក្នុង​ន័យ​ស្វែង​យល់​ពី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា។ ដោយ​ការ​ធ្វើ​ដំណើរ​នេះ​ទៀតសោត ​ក្រុមហ៊ុន​បាន​ប្រើ​ឡាន​២​គ្រឿង​ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង​ ៣០​ម៉ឺន​ដុល្លារ​អាមេរិក (GL 400 4MATIC ​មាន​តម្លៃ​ជាង​ ២២​ម៉ឺន​ដុល្លារ និង​មួយ​គ្រឿង​ទៀត​គឺ GL 250 4MATIC ​មាន​តម្លៃ​ជាង​ ១០​ម៉ឺន​ដុល្លារ)។

 
Mercedes ​យក​ឡាន​ ២​គ្រឿង​តម្លៃ​ជាង ​៣០​ម៉ឺន ​ដុល្លារ រុក​ព្រៃ​ធ្វើ​មិន​ដឹង

 

​ដោយ​ប្រើ​ឡាន​ ២​គ្រឿង ​សុទ្ធ​តែ​ជា​ឡាន​ស៊េរី​ទំនើប​និង​មាន​មនុស្ស​ចូលរួម​ ១០​នាក់​ផង​នោះ លោក ឃុន ចាន់ថា ​នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ លោក​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ក្នុង​ការ​បង្កើត​កម្មវិធី​មួយ​នេះ។ វា​ជា​លើក​ដំបូង​ហើយ​សម្រាប់​ក្រុមហ៊ុន Mercedes ​ដែល​យក​ឡាន​ស៊េរី​ថ្មី​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រៃ​ភ្នំ និង​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ដល់​ទៅ​ជាង​១​ពាន់​គីឡូម៉ែត្រ​។
លោក ឃុន ចាន់ថា ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​កម្មវិធី​មួយ​នេះ ​គឺ​ចង់​ឱ្យ​ប្រជាជន​ទាំង​អស់​ដឹង​ថា​រថយន្ត​ថ្លៃ ​មិនមែន​សម្រាប់​ ឬ​ក៏​បើក​បាន​តែ​នៅ​ក្នុង​ក្រុង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ គឺ​វា​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់​ក្នុង​ការ​បើកបរ​ផ្លូវ​ឆ្ងាយ និង​ឆ្លង​កាត់​ព្រៃ​ភ្នំ​បាន​យ៉ាង​ល្អ​ផង​ដែរ។ ដូច្នេះ​អ្នក​គាំទ្រ​ទាំង​អស់ អាច​ទុក​ចិត្ត​ចំពោះ​សមត្ថភាព​របស់​ឡាន​ប្រភេទ​ទំនើប​ទាំង​អស់​នេះ​បាន។

 
Mercedes ​យក​ឡាន​ ២​គ្រឿង​តម្លៃ​ជាង ​៣០​ម៉ឺន ​ដុល្លារ រុក​ព្រៃ​ធ្វើ​មិន​ដឹង

 
ក្នុង​ដំណើរ​ផ្សង​ផ្សេង​នេះ​ GL 400 4MATIC ​និង​ GL 250 4MATIC ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត​កំពង់​ធំ ស្ទឹង​ត្រែង ​និង​ ព្រះ​វិហារ(ពី​ថ្ងៃ​ទី​១៣​ដល់​១៥​ខែ​ឧសភា​ឆ្នាំ ​២០១៦) ​ដោយ​ចូល​ទៅ​តំបន់​ប្រាសាទ​បុរាណ​ខ្មែរ​ក្នុង​ខេត្ត​ទាំង​ ៣​នេះ​។ ដោយ​គិត​ពី​រយៈ​ចម្ងាយ​វិញ ​ការ​ធ្វើ​ដំណើរ​នេះ​មិន​ក្រោម​១​ពាន់​គីឡូម៉ែត្រ​ឡើយ៕

 
Mercedes ​យក​ឡាន​ ២​គ្រឿង​តម្លៃ​ជាង ​៣០​ម៉ឺន ​ដុល្លារ រុក​ព្រៃ​ធ្វើ​មិន​ដឹង

 

Mercedes ​យក​ឡាន​ ២​គ្រឿង​តម្លៃ​ជាង ​៣០​ម៉ឺន ​ដុល្លារ រុក​ព្រៃ​ធ្វើ​មិន​ដឹង

 

Mercedes ​យក​ឡាន​ ២​គ្រឿង​តម្លៃ​ជាង ​៣០​ម៉ឺន ​ដុល្លារ រុក​ព្រៃ​ធ្វើ​មិន​ដឹង

 

Mercedes ​យក​ឡាន​ ២​គ្រឿង​តម្លៃ​ជាង ​៣០​ម៉ឺន ​ដុល្លារ រុក​ព្រៃ​ធ្វើ​មិន​ដឹង

 

អត្ថបទ និង រូបថត៖ មុន្នី រម្យ