រន្ទះបាញ់​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​សន្លប់​រដូករណែល

រន្ទះបាញ់​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​សន្លប់​រដូករណែល



ឧត្តរមានជ័យ ៖ មនុស្ស​៣​នាក់ ​ឪពុក​ និង​កូន​ បាន​សន្លប់​ដោយសារ​ត្រូវ​រន្ទះបាញ់​ចំ​ផ្ទះ​ពួកគាត់ ​នៅ​ពេល​កំពុង​មាន​ភ្លៀង​ធ្លាក់​ ដែល​ហេតុការណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។

លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​បាន​ឲ្យ​ដឹង​ថា នៅ​ភូមិ​ជប់​គគីរ​កើត ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ម្ចាស់​ផ្ទះ​រងគ្រោះ​ទាំង​៣​នាក់ មាន​ទី​១-​ឈ្មោះ ស្នា វិ​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​ឪពុក​(​សន្លប់​)​។ ទី​២​-ឈ្មោះ វិ​ណា ភូ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ​ត្រូវជា​កូន​(​សន្លប់​)​។ ទី​៣​-ឈ្មោះ វិ​ណា ភី​ម ភេទ​ប្រុស អាយុ​២​ឆ្នាំ ត្រូវជា​កូន​(​សន្លប់​)​។​

លោក ហម ភិរម្យ អធិការ​នគរបាល​ស្រុក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយពេល​កើតហេតុ​១​ម៉ោង ​អ្នក​ទាំង​៣​បាន​ដឹង​ខ្លួន​វិញ​ជា​ធម្មតា​៕
រន្ទះបាញ់​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​សន្លប់​រដូករណែល
រន្ទះបាញ់​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​សន្លប់​រដូករណែល

  • រន្ទះបាញ់​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​សន្លប់​រដូករណែល已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ក្នុងស្រុក