បង្ក្រាប​ទីតាំង​ផ្សារ​លក់​ថ្នាំញៀន នៅមុខ​ពេទ្យ​លោកសង្ឃ ចាប់ខ្លួន​ជន​ពាក់ព័ន្ធ​១៤​នាក់

បង្ក្រាប​ទីតាំង​ផ្សារ​លក់​ថ្នាំញៀន នៅមុខ​ពេទ្យ​លោកសង្ឃ ចាប់ខ្លួន​ជន​ពាក់ព័ន្ធ​១៤​នាក់



ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​សាលាខណ្ឌ​សែន​សុខ​ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ផ្សា​រលក់​ថ្នាំញៀន​ ដោយ​លួចលាក់​នៅ​ម្តុំ​មុខ​អតីត​មន្ទីរពេទ្យ​លោក​សង្ឃ​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។ នៅ​ក្នុង​ការ​បង្ក្រាប​នោះ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស/ស្រី​ចំនួន​១៤​នាក់ និង​ដកហូត​បាន​នូវ​ឧបករណ៍​កែច្នៃ​សម្រាប់​ប្រើប្រាស់​(​សេព​)​មួយ​ចំនួន​ទៀត​ ដែល​ការ​បង្ក្រាប​នេះ​ធ្វើឡើង​ក្នុង​រូបភាព​ចុះ​ធ្វើ​រដ្ឋបាល​ឆែកឆេរ​តាម​ផ្ទះ​ជួល​នានា​ នៅ​តំបន់​ស្មុគ​ស្មាញ​នោះ។

ក្នុងចំណោម​ជនជាប់ចោទ​ទាំង​១៤​នាក់​នោះ ​មាន​ស្រី​តែ​នាក់​ចំនួន​២​នាក់​ប៉ុណ្ណោះ​ ហើយ​ពួកគេ​ទាំង​នោះ​កំពុង​ត្រូវ​បាន​នាំ​យក​មក​ឃុំខ្លួន​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ សួរនាំ និង​ត្រួត​​ពិនិត្យ​សារជាតិ​ថ្នាំញៀន​ និង​ត្រៀម​បញ្ជូន​ទៅ​តុលាការ៕
បង្ក្រាប​ទីតាំង​ផ្សារ​លក់​ថ្នាំញៀន នៅមុខ​ពេទ្យ​លោកសង្ឃ ចាប់ខ្លួន​ជន​ពាក់ព័ន្ធ​១៤​នាក់