មន្ត្រី​អនុរក្សពន្ធ​នាគារ​ នៃមណ្ឌលកែប្រែទី៤​ (ម៤)​ ស្រុកភ្នំក្រវាញ​ ផឹកស្រាស្រវឹង ដេកស្លាប់​

(ពោធិ៍សាត់​)៖​ មន្ត្រី​អនុរក្សពន្ធ​នាគារ​ នៃមណ្ឌលកែប្រែទី៤​ (ម៤)​ ស្រុកភ្នំក្រវាញ​ ផឹកស្រាស្រវឹងដេកស្លាប់​ សង្ស័យជំងឺគាំងបេះដូង​ ។​ ហេតុការណ៍​នេះ​ មានការភ្ញាក់ផ្អើលនៅម៉ោង៦៖៣០នាទី​ ថ្ងៃទី​១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​ នៅចំណុចមណ្ឌលកែប្រែទី៤​ ស្ថិតក្នុងភូមិប្រហស្ថក្បាល​ ឃុំផ្ទះរុង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ។​

លោក​អនុសេនីយ៍ឯក ចាន់​ សុខា​ មេបញ្ជាការអាវុធហត្ថស្រុកភ្នំក្រវាញ​ បានប្រាប់ភ្នាក់ងារ​ Fresh​ News​ ឲ្យដឹងមុននេះថា​៖​ បុរសដែលដេកស្លាប់នោះ​ មានឈ្មោះ​ ហែម​ ទិត្យ ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរមន្ត្រីអនុរក្សពន្ធនាគារ​ នៃមណ្ឌលកែប្រែទី៤​ ពោធិ៍សាត់​ (ម៤) ទីកន្លែងកំណើតភូមិ​ត្រពាំងព្រីង​ ឃុំត្រពាំងថ្លុង​ ខេត្តត្បូងឃ្មុំ​។​

លោកអនុសេនីយ៍ឯក​បានបន្តថា​ ក្រោយទទួលបានព័ត៌មាន​ កម្លាំងមូលដ្ឋាន​ រួមជាមួយអាជ្ញាធរស្រុក​ និង​ កម្លាំងជំនាញនៃ ការិយាល័យបច្ចេកទេសខេត្ត​ បានចុះទៅដល់កន្លែងកើតហេតុ​ ហើយបានពិនិត្យសាកសពឃើញថា​ បុរសខាងលើស្លាប់ដោយសារជំងឺគាំងបេះដូង​ ក្នុងទម្ងន់​ ៦០គីឡូក្រាម​ ដោយមិនមែនជារឿងឃាតកម្មអ្វីនោះឡើយ​ ។​

ក្រោយពេលពិនិត្យរួច​ សមត្ថកិច្ចបានប្រគល់សាកសព​ ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ជនជាតិអាមេរិចកាំងម្នាក់ ក្នុងផ្ទះសំណាក់ "ខេមរា" ស្ថិតក្នុង ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីបុគ្គលិកផ្ទះសំណាក់ ធំក្លិនស្អុយ ចេញពីក្នុងបន្ទប់។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីមន្រ្តីជំនាញ ធ្វើកោសល្យវិច្ច័យ បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារ ជំងឺខ្យល់គ ហើយសពនេះ បានស្លាប់ចន្លោះពី ២ថ្ងៃ ទៅ៣ថ្ងៃ។ ជនរងគ្រោះឈ្មោះ ROBERTS JOE KENT ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិ អាមេរិចកាំង។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ បុគ្គលិកផ្ទះសំណាក់ បានទៅសំអាតបន្ទប់ ជនរងគ្រោះ ហើយមានធំក្លិនស្អុយ ដោយសង្ស័យ ក៏បើកទ្វារបន្ទប់មើល ស្រាប់តែឃើញ ជនរងគ្រោះដេកស្លាប់ ផ្កាប់មុខ ដោយខ្លួនអាក្រាត មានហៀរទឹក លាយឈាម។

បើតាមអ្នកគ្រប់គ្រងផ្ទះសំណាក់ ខេមរា បានឲ្យដឹងថា លោក Joe Kent បានមកជួលបន្ទប់ស្នាក់ នៅក្នុងផ្ទះសំណាក់ រយៈពេលពេញ ១ខែមកហើយ បើគិតមកដល់ថ្ងៃនេះ។ សពជនរងគ្រោះ ក្រោយធ្វើកោសល្យវិច្ច័យហើយ ត្រូវបានដឹកតាមរថយន្ត សាមុយ នាំយកទៅតំកល់ នៅឯមន្ទីរពេទ្យរុស្សី នៃរាជធានីភ្នំពេញ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត