បង្ក្រាប​​បាន​លើកនេះ ​មានទាំង​​ខ្មែរ​ ទាំង​​បរទេស​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា កាល​ពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ២០១៦ កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​គ្រឿង​ញៀនមួយ​កន្លែង​ ស្ថិត​នៅ​ចំណុច​​ផ្ទះ​ជួល​ ក្នុងភូមិ​ដង្កោ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​ដកហូត​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ទម្ងន់​ជាង​១​គីឡូក្រាម ។

ប្រភព​ឱ្យ​ដឹង​ថា ការ​បង្ក្រាប​នោះ ត្រូវ​កម្លាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់ ក្នុង​នោះ​បុរស​ខ្មែរ​២​នាក់ និង​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​៣​នាក់ ដែល​ជំហាន​ដំបូង គេ​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​នោះ​ទេ ។