ភ្លៀង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​លំនៅឋាន​ពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​៦៧​ខ្នង​​ដួល​រលំ

ភ្លៀង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​លំនៅឋាន​ពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​៦៧​ខ្នង​​ដួល​រលំ



បន្ទាយមានជ័យ​ ៖ ​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១៦​និង​១០​នាទី​​រសៀល ​ប៉ះពាល់​ចំនួន​៥​​ឃុំ​នៃ​ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ​ បណ្ដាល​ឲ្យ​លំនៅឋាន​ពលរដ្ឋ​៦៧​ខ្នង, ​បន្ទប់ទឹក​ក្នុង​វត្ត​១​ល្វែង​ ២០​បន្ទប់,​​ ​បង្គោល​​ភ្លើង​១​​ដើម​ , បន្ទប់ទឹក​សាលារៀន​១​បន្ទប់ ​ដួល​រលំ​ និង​​ប៉ើង​ដំបូល។

ក្នុង​នោះ​មាន​១/​ឃុំ ព្រះនេត្រព្រះ អស់​ផ្ទះ​ចំនួន​១​ខ្នងប៉ើង​ដំបូល ភូមិ​ស្រះ​លិច ​២/ ឃុំ​ ​ជប់វារី​- អស់​ផ្ទះ​ចំនួន​១៩​ខ្នង ៣/​ឃុំ ​ឈ្នួរមានជ័យ​​អស់​ផ្ទះ​ចំនួន​២៧​ខ្នង បង្គោល​​ភ្លើង​​១​​ដើម​ ​៤./​ឃុំ​បុសស្បូវ​
​ អស់​ផ្ទះ​ចំនួន​១៩​ខ្នង ​បន្ទប់ទឹក​២ ៥/​ឃុំ​ប្រសាទ​​អស់​ផ្ទះ​ចំនួន​១​ខ្នង​+​សរុប​រួម ៦៧​ផ្ទះ ​បន្ទប់ទឹក​លោក សង្ឃ​១​ល្វែង​២០​បន្ទប់​ ​បង្គោល​ភ្លើង​១​​ដើម ​បន្ទប់ទឹក​សាលារៀន​១​បន្ទប់។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​រួម​នឹង​យោធា​ អាជ្ញាធរ​ស្រុក​នេះ​ បាន​ចុះ​ជួយ​សាងសង់​ជូន​ពួកគាត់​វិញ​ ដោយ​មិន​ទុក​ពួកគាត់​គ្មាន​ទី​ជម្រក​ឡើយ៕

ភ្លៀង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​លំនៅឋាន​ពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​៦៧​ខ្នង​​ដួល​រលំ

ភ្លៀង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​លំនៅឋាន​ពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​៦៧​ខ្នង​​ដួល​រលំ