បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅ​ក្នុង​ឃុំ កុមារា​ជា ឲ្យ​ប្រជាពលរដ្ឋ​កំពុង​ខ្វះ​ទឹកបាន​ប្រើប្រាស់​ឡើងវិញ​

បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅ​ក្នុង​ឃុំ កុមារា​ជា ឲ្យ​ប្រជាពលរដ្ឋ​កំពុង​ខ្វះ​ទឹកបាន​ប្រើប្រាស់​ឡើងវិញ​



ភ្នំពេញ ៖ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ កុមា​រាជា បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ស្តារ​ស្រះ​នៅ​ក្នុង​ភូមិ​ថ្មី ដែល​ជា​ជំហាន​ចាប់​ផ្តើម​មុនគេ​ក្នុងចំណោម​ស្រះ​ទឹក​ចំនួន​១៥​ក្នុងភូមិ​ទាំង​១៣ នៃ​ឃុំ​កុមា​រាជា ដែល​នឹង​ស្តារ​ជា​បន្តបន្ទាប់ ដើម្បី​បាន​ទឹក​គ្រប់គ្រាន់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់។

លោក ស្វាយ ស៊ីថា បាន​រំលឹក​ឡើងវិញ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា ការបើក​ការដ្ឋាន​ស្តារ​ស្រះ​ទឹក​នៅថ្ងៃនេះ គឺ​កើតចេញពី​ស្មារតី​នៃ​ការទទួលខុសត្រូវ​ខ្ពស់ គិតគូរ​ពី​សុខទុក្ខ និង​តម្រូវការ​ជាក់​ស្តែង​រប​ស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម និង​កង្វះខាត​ទឹក​ប្រើប្រាស់ ហេតុ​ដូច្នេះ​ហើយ ទើប​រូបលោក​ផ្ទាល់​បាន​បរិច្ចាគ​ថវិកា​ចំនួន​២០​លាន​រៀល ដើម្បី​ប្រកាស​បើក​ការដ្ឋាន​ស្តារ​ស្រះ​ចំនួន​១៥ ក្នុង​ឃុំ ហើយ​មន្ត្រីរាជការ​ទាំង​អស់​ក្នុង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ក៏បាន​ស្ម័គ្រចិត្ត​ទាំងអស់គ្នា​បរិច្ចាគ​ប្រាក់ខែ​របស់​ខ្លួន​១​ខែ ដែល​ជា​ប្រាក់ខែ​១០០​ភាគរយ សម្រាប់​បើក​នៅ​ខែឧសភា​នេះ ដោយ​បង្វែរ មក​ស្តារ​ស្រះ​ទឹក​នេះ​វិញ ហើយ​ការស្តា​ស្រះ​នេះ​ក៏​មាន​ការចូលរួម​ផង​ដែរ​ពី​ប្រជាពលរដ្ឋ​គ្រប់​ភូមិ ក្នុង​ឃុំ រួមចំណែក​ទិញ​អាច​ម៌​ដី ចាក់​តាមផ្លូវ និង​ជុំវិញ​ផ្ទះ​របស់​ពួកគាត់។

លោក​មានប្រសាសន៍​បន្ថែ​ម​ថា ស្រះ​ទឹក​នេះ បន្ទាប់ពី​ស្តារ​រួចរាល់​ហើយ គឺ​ទុកជា​ស្រះ​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ឃុំ​កុមា​រាជា​ប្រើប្រាស់​ទាំងអស់គ្នា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​នោះ​ឡើយ​។ ជាមួយគ្នា លោក​ក៏ បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​ស្រះ​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​យូរអង្វែង​៕
បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅ​ក្នុង​ឃុំ កុមារា​ជា ឲ្យ​ប្រជាពលរដ្ឋ​កំពុង​ខ្វះ​ទឹកបាន​ប្រើប្រាស់​ឡើងវិញ​

បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅ​ក្នុង​ឃុំ កុមារា​ជា ឲ្យ​ប្រជាពលរដ្ឋ​កំពុង​ខ្វះ​ទឹកបាន​ប្រើប្រាស់​ឡើងវិញ​