មន្ត្រីរាជការ អបអរ​បុណ្យចម្រើនព្រះជន្ម​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហ​មុនី ​

មន្ត្រីរាជការ អបអរ​បុណ្យចម្រើនព្រះជន្ម​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហ​មុនី ​

កំពង់ធំ ៖ មន្ត្រីរាជការ​ អាជ្ញាធរ រីករាយ​អបអរ​ចូលរួម​បុណ្យចម្រើនព្រះជន្ម​ ព្រះករុណា ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គម្រប់​ព្រះជន្ម​៦៣​ យាង​ចូល​៦៤​ព្រះវស្សា ដើម្បី​ថ្វាយព្រះពរ​ជ័យ និង​សម្ដែង​ភក្តីភាព ស្រឡាញ់​ស្មោះ​ស្ម័គ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ ដែល​ជ្រក​ក្រោម​ម្លប់​បារមី​ព្រះអង្គ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​កំពង់ធំ​បាន​រៀបចំ​ពិធី​បុណ្យចម្រើនព្រះជន្ម​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​គម្រប់​ព្រះជន្ម​៦៣​ យាង​ចូល​៦៤​ព្រះវស្សា​ ក្រោម​អធិបតីភាព​ឯកឧត្ដម អ៊ុត សំអន អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ ព្រមទាំង​មន្ត្រីរាជការ ​មកពី​បណ្ដា​មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ប្រជាពលរដ្ឋ ចូលរួម​ជាង​២៥០​នាក់។​

ឯកឧត្ដម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​ក្រាប​ទូលបង្គំ​ជួស​មុខ​ឲ្យ​ព្រះសង្ឃ មន្ត្រី​រាជការ ​កងកម្លាំង​ប្រដាប់​អាវុធ ​និង​ប្រជានុរាស្ត្រ​ទូទាំង​ខេត្ត​កំពង់ធំ សូម​សម្ដែង​នូវ​មនោសញ្ចេតនា អបអរសាទរ សប្បាយរីករាយ និង​កតញ្ញុតាធម៌​ចំពោះ​ព្រះមហាករុណាទិគុណ​ដ៏​ធំធេង​របស់ ព្រះករុណា​ ជា​ម្ចាស់ជីវិតលើត្បូង​ នូវ​ព្រះរាជ​បេសកកម្ម ដ៏​ឧត្ដុង្គឧត្ដម ចំពោះ​ព្រះមហាក្សត្រ​ ប្រកប​ដោយ​ទសពិធ ព្រះអង្គ​ទ្រង់​ព្រះតម្រិះ​ប្រកបដោយ​ព្រះ​បញ្ញាញាណ​វាងវៃ ផ្ដល់នូវ​ការគាំទ្រ​ដ៏​ស្មោះ​ចំពោះ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។​

ក្នុង​ទិវា​ដ៏​ប្រសើរ​នេះ​ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់​ ក្នុង​ខេត្ត​កំពង់ធំ ​សូម​ថ្វាយព្រះពរ សព្ទសាធុការ ​សូម​ទេវតា តាម​ថែរក្សា​ព្រះ​មហា​ស្វេតច្ឆត្រ ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី ​ព្រមទាំង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ​តាម​ជួយ​ថែរក្សា ​សូម​ព្រះអង្គ​ទ្រង់​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍​ ព្រះ​កាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា និង​សូម​មាន​ព្រះជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា​ ដើម្បី​បាន​គង់​ប្រថាប់​នៅ​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជានុរាស្ត្រ​ខ្មែរ​យូរអង្វែង​រៀង​ទៅ​៕