មន្ត្រី​ម​៤​ ​ដេក​ស្លាប់​លើ​អង្រឹង​​​​​បង្ក​​ការ​ភ្ញាក់ផ្អើល

មន្ត្រី​ម​៤​ ​ដេក​ស្លាប់​លើ​អង្រឹង​​​​​បង្ក​​ការ​ភ្ញាក់ផ្អើល



ពោធិ៍សាត់ ​៖​ មន្ត្រី​ពន្ធនាគារ​ ផ្នែក​សន្តិសុខ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤​ម្នាក់​ បាន​ដេក​ស្លាប់​ នៅ​លើ​អង្រឹង​ខ្លួន​ឯង​​ កាលពី​​​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ព្រហស្បតិ៍​ក្បាល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដោយ​គេ​សង្ស័យ​​​ថា អាច​បណ្ដាល​មក​ពី​ផឹក​ស្រា​ច្រើន​រហូត​គាំងបេះដូង​ស្លាប់។

បើ​តាម​​មន្ត្រី​ជំនាញ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ​៖ ជនរងគ្រោះ​ដេក​ស្លាប់​លើ​អង្រឹង​ខ្លួនឯង​នេះ ​ឈ្មោះ ហែម ទិ​ត្យ អាយុ​៣៣​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំងថ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ ជនរងគ្រោះ​មាន​​​ឋានៈ​ជា​អនុប្រធាន​ផ្នែក​សន្តិសុខ​ និង​អន្តរាគមន៍​របស់(​ម​៤​) ក្នុង​ទីតាំង​ភូមិ​សាស្ត្រ​កើតហេតុ​ខាងលើ។

មន្ត្រី​នគរបាល​បច្ចេកទេស​ខេត្ត​បាន​បន្ត​ថា ​៖​ ​​ជនរងគ្រោះ​ដេក​ស្លាប់​ក្នុង​អង្រឹង​តាំងពី​​ម៉ោង​កើតហេតុ​ខាង​លើ​ម៉េ្លះ​ បន្ទាប់ពី​គេ​ផឹក​ស្រា​អស់​ជាច្រើន ​ហើយ​ទៅ​ដេក​លើ​អង្រឹង​ខ្លួន​ឯង​នោះ។ ក្រោយ​ពី​​មាន​ការ​ភ្ញាក់ផ្អើល​ ​​ដោយសារ​តែ​វា​យប់​ទៅ​ហើយ ​ធ្វើ​ឲ្យ​ផ្នែក​ជំនាញ​ពិបាក​ពិនិត្យ​សាកសព ​ទើប​ឲ្យ​ខាង​នគរបាល​មូលដ្ឋាន​​សហការ​ជាមួយ​​​មន្ត្រី​ពន្ធនាគារ​ម​៤​​ យក​ខ្សែ​ហ៊ុមព័ទ្ធ​ជុំវិញ​ទីតាំង​កើតហេតុ ​រង់ចាំ​ព្រឹក​ឡើង​ទើប​ចុះ​​ពិនិត្យ​សព។

មន្ត្រី​នោះ​ឲ្យ​ដឹង​ទៀត​ថា ​៖ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​ផ្នែក​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​ខេត្ត ព្រមទាំង​វេជ្ជបណ្ឌិត​គ្រូពេទ្យ​ផ្នែក​ជំនាញ​កិច្ចការ​ពិនិត្យ​សព ​ក៏​ដូច ​កម្លាំង​អាវុធហត្ថ​ បាន​ចុះ​ដល់​ទីតាំង​​កើតហេតុ ដោយ​សហការ​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​ដើម្បី​ធ្វើការ​ពិនិត្យ​លើ​សាកសព។ ក្រោយ​ពិនិត្យ​រួច​ឃើញ​ថា​ជនរងគ្រោះ​​​ ​​​បាន​ផឹក​ស្រា​ច្រើន​ ហើយ​មក​ប្រាស​ដេក ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្លាំង​រហូត​ដាច់​សរសៃ​ខួរ​ក្បាល​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ ឬ​ជនរងគ្រោះ​ប្រាស​ដេក​ជំងឺ​ខ្យល់គរ​កើតឡើង​ គាំងបេះដូង​ស្លាប់​ក៏​ថា​បាន​ដែរ ព្រោះ​រាងកាយ​ជនរងគ្រោះ​ទាំងអស់​នៅ​ស្អាត​ធេង ដោយ​ពុំ​មាន​អ្វី​ជា​ការ​កត់សម្គាល់​ថា​ជា​អំពើ​​​​​ឃាតកម្ម​ឡើយ សូម្បី​តែ​ជុំវិញ​កន្លែង​កើតហេតុ​ ក៏​គ្មាន​​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ដែរ​ ពោល​គឺ​ជនរងគ្រោះ​ដេក​ស្លាប់​លើ​អង្រឹង​តែម្ដង។ បច្ចុប្បន្ន​​​សព​ត្រូវ​បាន​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ​ដោយ​ខាង​​មណ្ឌល​កែប្រែ​នេះ​ជា​អ្នក​រាប់​​រង​គ្រប់​សេវា​ទាំងអស់៕
មន្ត្រី​ម​៤​ ​ដេក​ស្លាប់​លើ​អង្រឹង​​​​​បង្ក​​ការ​ភ្ញាក់ផ្អើល

មន្ត្រី​ម​៤​ ​ដេក​ស្លាប់​លើ​អង្រឹង​​​​​បង្ក​​ការ​ភ្ញាក់ផ្អើល

មន្ត្រី​ម​៤​ ​ដេក​ស្លាប់​លើ​អង្រឹង​​​​​បង្ក​​ការ​ភ្ញាក់ផ្អើល