​គួរ​ធ្វើ​ម៉េច បើ​កូន​តូច ញ៉ុក​វត្ថុតូចៗ ចូល​ក្នុង​ត្រចៀក​?

​គួរ​ធ្វើ​ម៉េច បើ​កូន​តូច ញ៉ុក​វត្ថុតូចៗ ចូល​ក្នុង​ត្រចៀក​?

​កូនក្មេង​ពិតជារ​ពិស ហើយ​មិនដឹង​អី​នោះទេ ពីព្រោះ វា​ជា​វ័យ​ដែល​គេ​ចង់​លឺ ចង់ដឹង និង​ចង់​ធ្វើ​។

​ប្រសិន​បើ​ថ្ងៃ​ណាមួយ កូនតូច​របស់​អ្នក យក​គ្រាប់​អង្ករ គ្រាប់​សណ្តែក ឬ​របស់​តូច​ដាក់ចូល ទៅក្នុង​ត្រចៀក តើ​អ្នក​នឹងធ្វើ​ដូច​ម្តេចទៅ​?

​ក្រៅ​ពី​មាត់ និង​ច្រមុះ រន្ធ​ត្រចៀក ជា​កន្លែង​ដែល​អ្នក គួរ​មាន​ការប្រុងប្រយ័ត្ន ពីព្រោះ វា​អាច​គ្រោះថ្នាក់​បាន​។ ហើយ​បើ​អ្នក​មិន​បានដឹង ហើយ​កូន​មិនចេះ​ប្រាប់​ទៀត​នោះ ច្បាស់​ណាស់ ត្រចៀក​របស់​កូន ច្បាស់​ជា​មាន​បញ្ហា​ធំ ជា​មិនខានឡើយ ដូចជា ដំបៅ​ស្អុយរលួយ ការឆ្លង​មេរោគ ឬ​ខូច​ក្រដាសត្រចៀក​ទៀតផង​។

​សូម​ប្រយ័ត្ន​
​បើ​អ្នក​មិន​ដឹង​អំពី ការសង្គ្រោះ​បឋម​ច្បាស់​ទេ អ្នក​កុំ​សាកល្បង​ធ្វើ​វា​ឲ្យសោះ ពីព្រោះ អ្នក​អាច​ធ្វើឲ្យ​ស្ថានភាព កាន់តែ​ធ្ងន់ធ្ងរ​បាន​។​

​អ្វី​ដែល​អ្នក​គួរ​ធ្វើ​
១. បើ​អាច ប្រញាប់​នាំ​គេ​ទៅ​ពេទ្យ​ជំនាញ​ខាង​ត្រចៀក ច្រមុះ និង​បំពង់​ក​តែ​ប៉ុន​នោះ ពីព្រោះ មាន​តែ​គ្រូពេទ្យ​ជំនាញ​បែបនេះ​ទេ ដែល​មាន​បទពិសោធន៍ និង​ឧបករណ៍​គ្រប់គ្រាន់ ក្នុង​ការជួយ​សង្គ្រោះ​កូន​របស់​អ្នក​។​

២. កុំ​ព្យាយាម​រុក ឬ​ចាប់ទាញ​របស់​នោះ ដោយ​ខ្លួនឯង​ឲ្យសោះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។