​ម្តាយ ៖ កូន​ខ្ញុំ អាច​ស្តាប់លឺ នៅ​អាយុ​ប៉ុន្មាន​ខែ​?

​ម្តាយ ៖ កូន​ខ្ញុំ អាច​ស្តាប់លឺ នៅ​អាយុ​ប៉ុន្មាន​ខែ​?

​តើ​អ្នក​មិន​ដឹង​ទេ​ឬថា កូន​របស់​អ្នក អាច​ស្តាប់លឺ​សំឡេង​របស់​អ្នក តាំងពី​នៅក្នុង​ពោះ​មក​ម្លេះ​។ ទារក​មួយចំនួន អាច​ស្តាប់លឺ​សំឡេង​បេះដូង​ម្តាយ​លោត សំឡេង​លេបទឹក ឬ​កិន​អាហារ​ក្នុង​ក្រពះ និង​សូម្បីតែ​សំឡេង សមាជិកគ្រួសារ​ជជែក​គ្នា មុនពេល​គេ​កើត​ទៅ​ទៀត​។​

​នៅពេល​គេ​កើតមក សំឡេង​នៃ​ពិភព​ខាងក្រៅ នឹង​ធ្វើឲ្យ​គេ​ស្តាប់​បានលឺ និង​ច្បាស់​ជាង​មុន ដូចជា សំឡេង​ឆ្កែ​ព្រុះ សំឡេង​ម៉ាស៊ីន​បូម​ធូលី​ដី ឬ​ពេល​របស់​អ្វី​ធ្លាក់ចុះ​។​

​ចូរ​កត់ចំណាំ​ដោយ​ខ្លួនឯង ពេល​កូន​ស្តាប់​សំឡេង​បាន ដូចជា គេ​នឹង​កម្រើក ឬ​ភ្ញាក់ខ្លួន​ព្រើត ពេលលឺ​សំឡេង​បិទទ្វារ ឬ​អ្នក​ជជែក​គ្នា​ខ្លាំងៗ​។​
​តើ​អ្នកដឹង​ទេ សំឡេង​ប៉ា​ម៉ាក់ ជា​តន្ត្រី​ដែល​ពិរោះ សម្រាប់​កូនតូចៗ​បែបនេះ ដូច្នេះ ពេល​គេ​រករឿង ឬ​មិន​ចង់​គេង អ្នក​អាច​និយាយ​លេង ឬ​ច្រៀង​ឲ្យគេ​ស្តាប់​បាន​។​

​ជាធម្មតា ទារក​ភាគច្រើន ស្តាប់លឺ​ច្បាស់​ល្អ តាំងពី​មុន​ចេញពី​មន្ទីរពេទ្យ​ម្លេះ ហើយ​គ្រូពេទ្យ​ជំនាញ ក៏​បាន​ធ្វើតេស្ត​ការ​ស្តាប់ និង​បញ្ហា​ផ្សេងៗ​ទៀត របស់​កូន​អ្នក​ហើយ​ដែរ​។​

​ប៉ុន្តែ ក្នុងករណី​ទារក​ស្តាប់​មិនលឺ​ទេ អ្នក​ត្រូវ​យក​គេ​មក​ពេទ្យ ឬ​តាមដាន​បន្ត​ទៀត ក្នុង​រយៈពេល ១ ខែ​ដំបូង ដើម្បី​ដឹង​ថា កូន​អ្នក​មាន​ជំងឺ​អ្វី ឬ​ថ្លង់​ពី​កំណើត​។​
​យ៉ាងណាមិញ សូម​ជូនពរ​អ្នក​ម្តាយ និង​ទារក​ទាំងអស់ មាន​សុខភាព​ល្អ និង​ឆ្លាត​វៃ​ទៀតផង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ម្តាយ ៖ កូន​ខ្ញុំ អាច​ស្តាប់លឺ នៅ​អាយុ​ប៉ុន្មាន​ខែ​?已关闭评论
  • 49 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:សុខភាពកុមារ
Tags: