ចេះ​តែ​ស្លេក​ទៅៗ ប្រយ័ត្ន​មាន “​ជំងឺ​ស្លេកស្លាំង ឬ​ខ្វះ​គ្រាប់​ឈាម​”

ចេះ​តែ​ស្លេក​ទៅៗ ប្រយ័ត្ន​មាន “​ជំងឺ​ស្លេកស្លាំង ឬ​ខ្វះ​គ្រាប់​ឈាម​”

​ជំងឺ​ស្លេកស្លាំង ជា​អា​ការៈដែល​អ្នក មិន​មាន​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់ ដើម្បី​ដឹក​ជញ្ជូន​អុកស៊ីសែន ទៅកាន់​កោសិកា​បាន​។ ជំងឺ​ស្លេកស្លាំង ធ្វើឲ្យ​អ្នក​ឧស្សាហ៍​អស់កម្លាំង​។​

​ជំងឺ​ស្លេកស្លាំង មាន​ច្រើន​សណ្ឋាន ហើយក៏​មាន​មូលហេតុ​ច្រើន​ផង​ដែរ​។ ជំងឺ​ស្លេកស្លាំង អាច​កើតឡើង​ភ្លាមៗ ឬ​មាន​ជា​យូរ​មក​ហើយ​។

អ្នក​ក៏​អាច​ដឹង​ថា ខ្លួនឯង​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ឬ​ស្លេកស្លាំង​នេះ តាមរយៈ​រោគសញ្ញា​ដូចខាងក្រោម​នេះ ៖
•​    ​អស់កម្លាំង​
•​    ​ខ្សោយ​
•​    ​ស្បែក​ឡើង​ស្លេក ស ឬ​លឿង​
•​    ​បេះដូង​លោត​ខុស​ធម្មតា​
•​    ​ពិបាក​ដកដង្ហើម​
•​    ​វិលមុខ ឬ​ស្រាល​ក្បាល​
•​    ​ឈឺ​ក្នុង​ដើមទ្រូង​
•​    ​ត្រជាក់​ដៃ​ត្រជាក់​ជើង​
•​    ​ឈឺក្បាល​។​

​ជំងឺ​នេះ​អាច​មាន​សភាព ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ ដូច្នេះ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ប្រសិនបើ​អ្នក សម្គាល់​ឃើញ​នូវ​រោគសញ្ញា ដូច​បាន​រៀបរាប់​ខាងលើនេះ ដើម្បី​ការពារ កុំ​ឲ្យ​ធ្ងន់ធ្ងរ ឬ​រ៉ាំរ៉ៃ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។