មើល​ឲ្យ​ហើយ នូវ​រោគសញ្ញា នៃ​ជំងឺ​ក្រិន​ថ្លើម​

មើល​ឲ្យ​ហើយ នូវ​រោគសញ្ញា នៃ​ជំងឺ​ក្រិន​ថ្លើម​

“​ក្រិន​ថ្លើម​” គ្រាន់តែ​លឺ ក៏​ញញើត​ដែរ ប៉ុន្តែ សម្រាប់​អ្នល​ចិត្ត​ស្រា​វិញ មិនដឹងថា មាន​អារម្មណ៍​យ៉ាងណា​នោះ​ទេ ពីព្រោះ ស្រា ក៏​ជា​មូលហេតុ​មួយ ក្នុងចំណោម​កត្តា​ជាច្រើន​ទៀត ដែល​បង្ក​ជា​ជំងឺ​ក្រិន​ថ្លើម​។​

​ជំងឺ​ក្រិន​ថ្លើម ពេលខ្លះ មិន​លេចចេញ​ជា​រោគសញ្ញា​អ្វី គួរឲ្យ​កត់សម្គាល់​នោះទេ រហូត​ដល់​ថ្លើម​ខូចខាត​ធ្ងន់ធ្ងរ ឬ​ហួសពេល​ទៅហើយ​។

យ៉ាងណាមិញ អ្នក​គួរកត់សម្គាល់ នូវ​សញ្ញា និង​រោគសញ្ញា​ដូចខាងក្រោម​នេះ ៖
•​    ​ឧស្សាហ៍​អស់កម្លាំង​
•​    ​ងាយ​នឹង​ហូរ​ឈ​សម​
•​    ​ងាយ​នឹង​កើត​ជាំ​ស្បែក​
•​    ​រមាស់​ស្បែក​
•​    ​ឡើង​លឿង​លើ​ស្បែក និង​ភ្នែក​
•​    ​ចាល់​ជាតិ​ទឹក​ក្នុង​ពោះ (​ទាច​ទឹក​)
•​    ​លែង​ឃ្លាន​អាហារ (​ស្រក់​ទម្ងន់​)
•​    ​ចង្អោ​រ ឬ​ក្អួត​ញឹកញាប់​
•​    ​ហើម​ដៃ​ហើម​ជើង​
•​    ​ភណ្ឌ​ច្រឡំ រវើរ​រវាយ និង​និយាយ​មិន​ច្បាស់​
•​    ​ឡើង​ក្រហម​នៅ​បាតដៃ​
•​    ​ហើម​ពងស្វាស (​សម្រាប់​បុរស​)​។​

​ប្រសិនបើ​អ្នក មាន​សង្កេត​ឃើញ​សញ្ញា​មួយចំនួន ដូច​រៀបរាប់​ខាងលើ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។