​ស្ថា​ប័ន​រដ្ឋ​និង​អង្គការ​អន្តរជាតិ​ពិនិត្យ​រួម​គ្នាករណី​កាប់បំផ្លាញ​ព្រៃឈើ​នៅ​មណ្ឌលគិរី​

មន្ត្រីរដ្ឋាភិបាលតំណាងក្រសួងចំនួន២ និង មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល បានធ្វើដំណើររួមគ្នា ដើម្បីត្រួតពិនិត្យស្ថានភាពព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងរង់ការកាប់បំផ្លាញ។

តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការវីនរ៉ន់អន្តរជាតិ ដែលជាអ្នករៀបចំបេសកកម្មនេះ បានឲ្យដឹងថា មន្ត្រីក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អង្គការសមាគមអភិរក្ស សត្វព្រៃកម្ពុជា អង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ បានចូលរួមដំណើរជាមួយ មន្ត្រីទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ កាលពីថ្ងៃទី១២ ខែឧសភា តាមឧទ្ធម្ភាកច្រ ដើម្បីពិនិត្យពីស្ថានភាពនៃការបាត់បង់ព្រៃឈើនៅខេត្តមណ្ឌលគិរី។

ក្នុងសេចក្តីជូនប្រកាសព័ត៌មាន បញ្ជាក់ថា តំបន់ព្រៃជាច្រើននៅក្នុងខេត្តនេះ រងការកាប់បំផ្លាញនិងត្រួសត្រាយទាំងស្រុង ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ។ ឧទ្ធម្ភាចក្របានចុះចតនៅតំបន់ការពារសីមា ជាកន្លែងដែលគេបានឃើញរណារយន្ត អារឈើ ខុសច្បាប់ ឧបករណ៍ដឹកឈើចេញពីព្រៃ និងអន្ទាក់ដាក់យកសត្វព្រៃដែលមានប្រវែងរាប់ពាន់ម៉ែត្រ។

​ស្ថា​ប័ន​រដ្ឋ​និង​អង្គការ​អន្តរជាតិ​ពិនិត្យ​រួម​គ្នាករណី​កាប់បំផ្លាញ​ព្រៃឈើ​នៅ​មណ្ឌលគិរី​មន្ត្រីរដ្ឋាភិបាល និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល បានធ្វើដំណើររួមគ្នា(រូបថត៖ ក្រសួងបរិស្ថាន)

ប្រភពៈ VOD