មិត្តភ័ក្ដិ​ Justin ​ចេញ​បទ​ថ្មី​ ១​អាល់ប៊ុម​នេះ អាច​កាន់​តែ​ល្បី​ខ្លាំង

Post Malone ​ដែល​ជា​មិត្តភ័ក្ដិ​រួម​ការងារ​ប្រគំតន្ត្រី​ទេសចរណ៍​នៅ​ជុំ​វិញ​ពិភពលោក​ជាមួយ​ Justin Bieber ​វ័យ​២២​ឆ្នាំ​ បាន​ចេញ​អាល់ប៊ុម​ចម្រៀង​១០​បទ​យ៉ាង​ភ្ញាក់​ផ្អើល កាល​ពី​​យប់​​មិញ។

 

មិត្តភ័ក្ដិ​ Justin ​ចេញ​បទ​ថ្មី​ ១​អាល់ប៊ុម​នេះ អាច​កាន់​តែ​ល្បី​ខ្លាំង

Post Malone (ឆ្វេង) និង​ Justin Bieber

 

អ្នក​ចម្រៀង​ និង​អ្នក​និពន្ធ​របស់​អាមេរិក​ វ័យ​២០​​ឆ្នាំ​ Malone បាន​លេចធ្លោ​ជាមួយ​នឹង​បទ​ចម្រៀង​ “White Iverson” ពេល​ធ្វើ​ដំណើរ​ប្រគំតន្ត្រី​ទេសចរណ៍​ជាមួយ​ Justin កាល​ពី​ពេល​ថ្មីៗ។ ប៉ុន្តែ​កាល​ពី​យប់​មិញ រូបគេ​បាន​ចេញ​បទ​ចម្រៀង​១០​បទ ​លើ​ SoundCloud ក្នុង​អាល់ប៊ុម​ឈ្មោះ “August 26” ដែល​ធ្វើ​ឲ្យ​គេ​ជឿ​ថា តារា​​ចម្រៀង​រ៉េប​រូប​នេះ នឹង​​កាន់​តែ​ល្បី​កក្រើក​ជាង​មុន​មិន​ខាន ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

 

តោះ! ចង់​ដឹង​ពីរោះ​យ៉ាង​ណា សូម​ស្ដាប់​កម្សាន្ត​ខាង​ក្រោម៖

 

August 26, The Mixtape now on soundcloud https://t.co/55jzNC0PhC

— Posty (@PostMalone) May 13, 2016

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ hollywoodlife