ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ជំរុញឱ្យមន្រ្តី​ក្រោមឱវាទចុះទៅមូលដ្ឋាន​ ដើម្បី​ដឹង​ពីស្ថានភាព​របស់ប្រជាពលរដ្ឋ និងអំពាវនាវឱ្យប្រជាពលរដ្ឋ​ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី

ស្វាយរៀង:
លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្ត ស្វាយរៀង​បានមានប្រសាសន៍ថា ការធ្វើអត្តសញ្ញណប័ណ្ណសព្ជាាតិ ខ្មែរ​គំរូថ្មី គឺ មាន សារៈ សំខាន់ណាស់ ពីព្រោះយើងគ្រប់​គ្នាត្រូវការ ជាចាំបាច់​សំរាប់​ខ្លួនយើងផ្ទាល់​និងសំរាប់​បំរើសេចក្តី​តម្រូវ​ការ​របស់យើង​ដែលរស់នៅក្នុងសង្គម។

លោក ម៉ែន វិបុល បានមានប្រសាសន៍ដូចច្នេះ ខណៈដែល​ឯកឧត្តម​បានអព្ជើាញ​ជា​អធិបតី​​​នៅក្នុង ពិធីជួបសំណេះ​សំណាល​ជាមួយ​មន្ត្រី​ជាសមាជិក​សមាជិកាគណបក្ស​នៅថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំកូតា គណបក្សប្រជាជន​ស្រុករំដួល ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៦នេះ។

លោក ម៉ែន វិបុល បានមានប្រសាសន៍ឱ្យដឹងទៀតថា ក្រៅពីការធ្វើ​អត្តសញ្ញាណប័ណ្ណ​​សព្ជាាតិខ្មែរគំរូថ្មី យើង​គ្រប់​គ្នា​ត្រូវ​ជំរុញការចុះឈ្មោះ​នៅមូលដ្ឋាន​ជាក់ ស្តែងហើយបព្ហាាដែលប្រឈម​នោះ គឺអ្នកចំណាកស្រុក ហើយត្រូវ​ពន្យល់​ចាស់ៗ​ឱ្យគាត់យល់អំពី​អត្ថប្រយោជន៍នៃអត្ថប្រយោន៍​នៃអត្ថសញ្ញាណប័ណ្ណគំរូថ្មី ត្រូវដាក់ផែន​ការឱ្យចំ​ទិសដៅ។

លោក ម៉ែន វិបុល បានមានប្រសាសន៍ឱ្យដឹងទៀតថា នៅទូទាំងខេត្ត មាន​ប្រជាពលរដ្ឋ​​ត្រូវផ្តល់​អត្តសញ្ញាណប័ណ្ណគំរូថ្មី ប្រមាណ៤សែននាក់ ហើយនា​ពេល​បច្ចុប្បន្ន​នេះយើង បានផ្តល់ជូន​ប្រជាពលរដ្ឋ​បានចំនួន​ជាង​៣៥០.០០០​នាក់​​រួចហើយ។ បព្ហាាសំខាន់​ដែលយើង​ត្រូវធ្វើ​ដោយ ខានមិន​បាននោះគឺ មន្ត្រីទាំងអស់​ត្រូវចុះទៅ​មូលដ្ឋាន ដើម្បីមើលពី​ស្ថានភាពជាក់ស្តែង​របស់ប្រជាពលរដ្ឋ ទើបជាការប្រសើរ៕