​បុរស​ម្នាក់​ ​នាំ​កូន​ស្រីអាយុ ៤ឆ្នាំ​ ​ជិះ​កង់​ជុំវិញ​ប្រទេស​ចិន​

អ្នក​ជំនួញ​សញ្ជាតិ​ចិន​ម្នាក់​ ​បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​នានា​ ​មាន​ការ​ភ្ញាក់​ផ្អើល​ ​ដោយ​គាត់​បាន​នាំ​កូន​ស្រី​ ​អាយុ​ ​៤​ ​ឆ្នាំ​ ​ជិះ​កង់​រាប់​ម៉ឺន​គីឡូម៉ែត្រ​។​

 

​បុរស​ម្នាក់​ ​នាំ​កូន​ស្រីអាយុ ៤ឆ្នាំ​ ​ជិះ​កង់​ជុំវិញ​ប្រទេស​ចិន​

 

បុរស​ខាង​លើ​ឈ្មោះ​ ​Qi Hailiang ​ ​ គាត់​ ​និង​កូន​ស្រី​អាយុ​ ​៤​ ​ឆ្នាំ​ ​បាន​ចាប់​ផ្ដើម​ដំណើរ​ដ៏​វែង​ឆ្ងាយ​នេះ​នា​ ​ខែ​កញ្ញា​ ​ឆ្នាំ​ ​២០១៥​ ​ហើយ​មក​ទល់​ពេល​នេះ​ ​ពួក​គេ​បាន​ឆ្លង​កាត់​ចម្ងាយ​ផ្លូវ​ប្រមាណ​ ​១៣ ០០០​គីឡូម៉ែត្រ​។​ ​លោក​ ​Qi Hailiang​ ​បាន​ឲ្យ​ដឹង​ថា​ ​ជា​ធម្មតា​ក្នុង​មួយ​ថ្ងៃ​ ​គាត់​ធ្វើដំណើរ​បាន​ចម្ងាយ​១០០​គីឡូម៉ែត្រ​ ​ប៉ុន្តែ​ពេល​ខ្លះ​ ​បាន​ត្រឹម​ ​៦០​ ​ទៅ​ ​៧០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ​ព្រោះ​កត្តា​ផ្លូវ​ ​និង​អាកាសធាតុ​។​

 

​លោក​ ​Qi Hailiang​ ​​ជា​អ្នក​ជំនួញ​ដ៏​ធំ​ ​និង​មមាញឹក​ម្នាក់​ ​តែ​ព្រោះ​ចង់​មាន​ពេល​វេលា​​ច្រើន​សម្រាប់​កូន​ស្រី​ ​ទើប​គាត់​សម្រេច​ចិត្ត​ជ្រើសរើស​នូវ​ ​វិធី​ជិះ​កង់​នេះ​តែ​ម្ដង​។​ ​គាត់​បាន​បញ្ជាក់​ដែរ​ថា​ ​ដំណើរ​ជិះ​កង់​ដ៏​វែង​ឆ្ងាយ​នេះ​ នឹង​បញ្ចប់​​ពេល​កូន​ស្រី​គាត់​មាន​អាយុ​ ​៦​ ​ឆ្នាំ​ ​ព្រោះ​នាង​ត្រូវ​ដល់​អាយុ​ចូល​រៀន​៕​

 

​បុរស​ម្នាក់​ ​នាំ​កូន​ស្រីអាយុ ៤ឆ្នាំ​ ​ជិះ​កង់​ជុំវិញ​ប្រទេស​ចិន​ ​បុរស​ម្នាក់​ ​នាំ​កូន​ស្រីអាយុ ៤ឆ្នាំ​ ​ជិះ​កង់​ជុំវិញ​ប្រទេស​ចិន​

 

 

អាន​បន្ត​ ​៖​ ​ ធាតុអាកាស​ក្ដៅ​ខ្លាំង​ អ្នកលក់​កង្ហារ​កំពុង​ត្រូវប៉ាន់

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
ប្រភព​ ​​៖​ ​en.people