តើ​មាន​អ្វី​កើតឡើង​ចំពោះ​សរីរាង្គ​របស់​អ្នក បន្ទាប់ពី​អ្នក​ផ្អាក​បរិភោគ​ស្ករ ?

អ្នកជំនាញការខាងអាហារបំប៉នអាមេរិក បណ្ឌិត Tamara Duker Freuman ឲ្យដឹងថា ខណៈពេលដែលយើងលុបស្ករចេញពីរបបអាហារូបត្ថម្ភរបស់ខ្លួន នោះយើងអាចដឹងភ្លាមពីបន្លាស់ប្តូរក្នុងសរីរាង្គភ្លាមៗ ។

តាមអ្នកស្រី Freuman នោះតែក្នុងថេរៈវេលាប៉ុន្មានម៉ោង ក្រោយពេលអ្នកផ្អាកការបរិភោគស្ករ ផឹកភេសជ្ជៈមានស្ករ ។ល។ អ័រម៉ូនក្នុងរាងកាយរបស់អ្នកនឹងប្រែប្រួល ។ កំរិតអាំងសូលីន (insulin) ដែលជាអ័រម៉ូនសម្របសម្រួលស្ករ និងស្តុកសំណល់ glucose ក្នុងឈាម ចាប់ផ្តើមថយចុះ ។

Insulin ជាអ័រម៉ូនគាំទ្រដល់ការបង្កើតទម្ងន់រាងកាយ ឬ ស្តុកខ្លាញ់ ។ ហេតុនេះ វាពិតជាធ្វើឲ្យអ្នកលំបាកសម្រកទម្ងន់ ឬ ដុតសារធាតុខ្លាញ់ឲ្យទៅជាកាឡូរី នាខណៈពេលដែលរាងកាយអ្នកមាន Insulin ចរាចរច្រើនក្នុងឈាម ។ ប៉ុន្តែ នៅពេលដែលអ្នកផ្អាកការ “បញ្ចូល” ស្ករគ្រប់ប្រភេទ នោះនឹងធ្វើឲ្យរាងកាយរបស់អ្នកស្រួលក្នុងការ “ដោះស្រាយ” បរិមាណខ្លាញ់នៅ “ក្នុងស្តុក” ដោយដុតបំប្លែងវាទៅជាកាឡូរី-ឋាមពល ។

តើ​មាន​អ្វី​កើតឡើង​ចំពោះ​សរីរាង្គ​របស់​អ្នក បន្ទាប់ពី​អ្នក​ផ្អាក​បរិភោគ​ស្ករ ?

ប៉ុន្មានថ្ងៃ ឬ ប៉ុន្មានសប្តាហ៍ក្រោយ បរិមាណ lipid ក្នុងរាងកាយរបស់អ្នកក៏ថយចុះ ពិសេសខ្លាញ់១ប្រភេទមានឈ្មោះថា triglyceride ក្នុងឈាម ។ Triglyceride មានឥទ្ធិពលសំខាន់ណាស់ ព្រោះបរិមាណសារធាតុនេះក្នុងឈាមខ្ពស់ វានឹងធ្វើឲ្យសរសៃឈាមរបស់អ្នកនឹងរួមចំណែកធ្វើឲ្យហានិភ័យឈឺបេះដូងកើន ។

ទន្ទឹមនោះ គ្រាខ្លះអ្នកនឹងសម្លឹងឃើញការថយចុះ នៃបរិមាណ LDL cholesterol ឬ ច្រើនត្រូវបានហៅថា cholesterol អាក្រក់ក្នុងឈាម ។

ការប្រែប្រួលសំខាន់ទៀត ក្រោយរយៈពេល១វែង គឺបញ្ហាបន្លាស់ប្តូរជីវជាតិអាហារ ។ ពិសេសគឺអាហារដេលមុននេះ ផ្អែមល្មម ក្លាយជាផ្អែមទ្រាំលែងបាន ពោលគឺការនិយមផ្អែមរបស់អ្នកមាននិន្នាការថយចុះ ។

ផ្តើមពីនោះ អ្នកអាចកាត់បន្ថយបានយ៉ាងស្រួលនូវការ “ញៀន” ផ្អែម ដោយទទួលយកបាននូវអាហារពុំមានជាតិស្ករច្រើនទៀត ក្នុងជីវភាពប្រចាំថ្ងៃ ៕

  • តើ​មាន​អ្វី​កើតឡើង​ចំពោះ​សរីរាង្គ​របស់​អ្នក បន្ទាប់ពី​អ្នក​ផ្អាក​បរិភោគ​ស្ករ ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:សុខភាព