យុវជន​ម្នាក់ ​ត្រូវ​ប៉ូលិស​ចាប់​ ពេល​កំពុង​លក់​ថ្នាំញៀន​ក្នុង​ភូមិ​

យុវជន​ម្នាក់ ​ត្រូវ​ប៉ូលិស​ចាប់​ ពេល​កំពុង​លក់​ថ្នាំញៀន​ក្នុង​ភូមិ​



ភ្នំពេញ ៖ យុវជន​ម្នាក់​ ឈ្មោះ ​រ៉ូ ភា​រឹទ្ធ អាយុ​១៨​ឆ្នាំ មាន​ទំលំនៅ​ភូមិ​ព្រែក​ធំ​១​ សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​ ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ក្បាលកោះ​ចាប់ខ្លួន​ ពេល​យុវជន​រូប​នេះ​យក​ថ្នាំញៀន​ដើរ​លក់​ក្នុង​ភូមិ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០១៦ ក្នុង​ភូមិ​ព្រែក​ធំ​១ដែល​ជា​ភូមិ​របស់​យុវជន​ខាងលើ​ស្នាក់នៅ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃ​ទី​១៤​នេះ​ កម្លាំង​ប៉ូលិស​បាន​តាមដាន​សកម្មភាព​ជន​សង្ស័យ​ឈ្មោះ ​រ៉ូភា​រឹទ្ធ ​នេះ​ ព្រោះ​គេ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម ​ហើយ​ពេល​ដែល​គេ​កំពុង​រង់ចាំ​ម៉ូយ​មក​ទិញ​ ប៉ូលិស​ក៏​ចូល​ទៅ​ឆែក​ឃើញ​មាន​ថ្នាំញៀន​ចំនួន​១១​កញ្ចប់​។​

យុវជន​រូប​នេះ​ ត្រូវ​បាន​ប៉ូលិស​នាំ​យក​ទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕