សំរាម​ចាក់ចោល​តាម​ចិញ្ចើម​ផ្លូវ​យ៉ាង​អានាធិបតេយ្យ បើ​អាជ្ញាធរ​អសកម្ម​សំរាម​ទាំងនេះ​នឹង​ក្លាយជា​ភ្នំ​សំរាម​ស្អុយរលួយ​

សំរាម​ចាក់ចោល​តាម​ចិញ្ចើម​ផ្លូវ​យ៉ាង​អានាធិបតេយ្យ បើ​អាជ្ញាធរ​អសកម្ម​សំរាម​ទាំងនេះ​នឹង​ក្លាយជា​ភ្នំ​សំរាម​ស្អុយរលួយ​

កំពង់ឆ្នាំង​ ៖ សំរាម​នៅ​តាម​ចិញ្ចើម​ផ្លូវ ជាប់​របង​មជ្ឈមណ្ឌល​ស៊ីម៉ាក់ និង​តាម​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ​បន្ទាយ​ស្វាយជ្រំ​ចាស់ ក្នុងភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង​សំរាម​នៅ​តាម​ចិញ្ចើម​ផ្លូវ នៅ​ចម្ការ​ស្វាយ​ចាន់ទី ចុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​គេ​ចាក់ចោល​យ៉ាង​អា​នា​ធិបតេយ្យ​ជា​យូរ​ខែ​មក​ហើយ ករណីនេះ​ប្រជាពលរដ្ឋ​លើក​ឡើង​ថា បើ​អាជ្ញាធរ និង​សមត្ថកិច្ច​អស​កម្ម​ស្ពឹក​ស្រពន់ មិន​ចាត់​វិធានការណ៍​ទេ​នោះ កន្លែង​នេះ​នឹង​ក្លាយជា​ភ្នំ​សំរាម ស្វាគមន៍​មុខមាត់​លោ​ក​ចៅហ្វាយស្រុក លោក​ចៅហ្វាយក្រុង ចំពោះមុខ​លោក​អភិបាលខេត្ត​ក្នុង​អង្គប្រជុំ​ណាមួយ​មិន​ខាន​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ចំណុច​ ដែល​គេ​ចាក់សំរាម​ចោល​ខាង​លើ​នេះ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦​នេះ​បាន​និយាយ​ឲ្យ​ដឹង​ថា សំរាម​ទាំងនេះ ​ត្រូវ​បាន​គេ​ដឹក​តាម​ម៉ូតូ តាម​រ៉ឺម៉ក យក​មក​ចាក់​ចោល​នៅពេល​ព្រលប់ៗ និង​នៅពេល​យប់ ស្ទើរតែ​រៀងរាល់​ថ្ងៃ មិនដែល​ឃើញ​មាន​ស្ថាប័ន​ណា​មក​ទប់​ស្កាត់​ឡើយ​។
​ ​
សំរាម​ទាំងនេះ ​គេ​ពិនិត្យ​ឃើញ​មាន​គ្រប់បែបយ៉ាង មាន​រោម​មាន់ រោម​ទា កាក​សំណល់​ផ្ទះបាយ កម្ទេច​ក្រណាត់ និង​សំរាម​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​គេ​ច្រក​ក្នុង​ការុង​ចង​មាត់​ជិត យក​មក​បោះចោល​រាប់​រយ​ការុង​យ៉ាង​អានាធិបតេយ្យ​នៅ​តាម​ចិញ្ចើម​ផ្លូវ​។​
​ ​
ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា​ កន្លងមក​នៅ​ចំណុច​ចុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង លោក​ចៅសង្កាត់​ធ្លាប់​ដាក់​កម្លាំង​សមត្ថកិច្ច និង​ប្រជា​ការពារ ចាប់បាន​អ្នក​លួច​ដឹក​សំរាម​មក​ចាក់​ចោ​ល​បាន​២​ទៅ​៣​នាក់ យក​មក​ផាកពិន័យ ​និង​អប់រំ​ រួចមក​ហើយ​ដែរ កាលពី​ឆ្នាំមុន ប៉ុន្តែ​ការ​ទប់​ស្កាត់​នេះ​មិនបាន​ធ្វើ​ជា​ប្រចាំ​នោះ​ទេ ធ្វើ​ឲ្យ​កើតមាន​សំរាម​ដដែល​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​លើក​ឡើង​ថា បើ​អាជ្ញាធរ និង​សមត្ថកិច្ច​អសកម្ម​ស្ពឹក​ស្រពន់ មិន​ចាត់​វិធានការណ៍​ទេ​នោះ កន្លែង​នេះ​នឹង​ក្លាយជា​ភ្នំ​សំរាម ស្វាគមន៍​មុខមាត់​លោក​ចៅហ្វាយស្រុក លោក​ចៅហ្វាយក្រុង ក្នុង​អង្គប្រជុំ​ណាមួយ​មិន​ខាន​ឡើយ​។​

​ករណី​សំរាម​នៅ​ចំណុច​នេះ ប្រជាពលរដ្ឋ​ស្នើសុំ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​លោក​អភិបាល​ខេត្ត​កំពង់ឆ្នាំង ជួយ​មាន​វិធានការណ៍​បោសសំអាត និង​ទប់ស្កាត់​ផង ព្រោះ​ថា នៅក្នុង​រដូវភ្លៀង​ខាង​មុខ​នេះ សំរាម​ទាំងនេះ​វា​នឹង​ស្អុយរលួយ និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ និង​ម្យ៉ាងទៀត​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាម័យ​ និង​សោភ័ណភាព​ក្នុង​មូលដ្ឋាន​យើង​ផង​ដែរ៕