ស្រុក​ចំនួន​៣​ នៅ​ក្នុង​ខេត្ត​សៀមរាប​ ទទួលរង​នូវ​គ្រោះធម្មជាតិ​យ៉ាង​ធ្ងន់ធ្ងរ​

ស្រុក​ចំនួន​៣​ នៅ​ក្នុង​ខេត្ត​សៀមរាប​ ទទួលរង​នូវ​គ្រោះធម្មជាតិ​យ៉ាង​ធ្ងន់ធ្ងរ​

សៀមរាប ៖ នៅ​តាម​បណ្ដា​ស្រុក​ចំនួន​០៣​ក្នុង​ខេត្ត​សៀមរាប​ កាលពី​វេលា​ម៉ោង​១៧​និង​១០​នាទី ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ បាន​ទទួល​រង​នូវ​សម្ពាធ​ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ នៅ​ក្នុង​នោះ​រួមមាន ស្រុក​ជីក្រែង ​ស្រុក​ពួក​ និង​ស្រុក​ប្រាសាទបាគង បច្ចុប្បន្ន​ពលរដ្ឋ​កំពុង​ដង្ហោយ​ហៅ​រក​ជំនួយ​សប្បុរសធម៌​។

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ជីក្រែង ​មាន​ករណី​រលំ​ផ្ទះ​ចំនួន​០២​ខ្នង​,​ទ្រេត​ផ្ទះ​០១​ខ្នង​,​ប៉ើង​ដំបូល​ផ្ទះ​២០​ខ្នង ប៉ើង​ដំបូល​សាលារៀន​០២​កន្លែង​, រន្ទះបាញ់​គោ​ងាប់​០១​ក្បាល ​និង​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ​។​

២.​ស្រុក​ប្រាសាទបាគង ​បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ចំនួន​០២​ខ្នង​, រលំ​ផ្ទះបាយ​០១​ខ្នង​, ប៉ើង​ដំបូល​ផ្ទះ​០៣​ខ្នង​,​ប៉ើង​ដំបូល​ក្បឿង​សាលារៀន​០១​កន្លែង​ តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ​។​

៤.​ស្រុក​ពួក​បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ចំនួន​៥៦​ខ្នង​, រលំ​រោង​ម៉ាស៊ីនកិនស្រូវ​០១​កន្លែង​, ប៉ើង​ដំបូល​ផ្ទះ​៣៣​ខ្នង​,​ប៉ើង​ដំបូល​សាលាស្រុក​០១​កន្លែង​,​ក្នុង​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​០៦​នាក់​រងរបួស ស្រាល​០៤ ធ្ងន់​០២​ ស្រី​០៤​នាក់​ និង​ខូចខាត​របស់របរ​ជាច្រើន​ទៀត​។​ នេះ​បើ​យោង​តាម​សេចក្ដី​រាយ​ការណ៍​របស់​លោក​អធិការ​នគរបាល​នៅតាម​បណ្ដា​ស្រុក​នីមួយៗ។​

ជា​មួយ​គ្នា​នេះ​ដែរ ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ហេតុការណ៍​នេះ​បាន​ដង្ហោយ​រក​ជំនួយ​ស្ម័គ្រចិត្ត​ពី​សប្បុរសជន​នានា ​ទោះ​តិច​ក្តី​ច្រើនក្តី​ ទៅតាម​សទ្ធា​ជ្រះថ្លា ​ខណៈ​ពួកគាត់​កំពុង​ជួប​ការ​លំបាក​៕