គណៈ​ពង្រឹង​មូលដ្ឋាន ជំរុញ​ឲ្យ​ក្រុមការងារ​ចុះ​ជួប​សមាជិក​សមាជិកា​ដល់​ខ្នង​ផ្ទះ​យ៉ាងតិច​១​ខែម្តង​

គណៈ​ពង្រឹង​មូលដ្ឋាន ជំរុញ​ឲ្យ​ក្រុមការងារ​ចុះ​ជួប​សមាជិក​សមាជិកា​ដល់​ខ្នង​ផ្ទះ​យ៉ាងតិច​១​ខែម្តង​



ភ្នំពេញ ៖ ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់/ភូមិ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​ចុះ​ឲ្យ​បានជា​ប្រចាំ​ និង​យ៉ាង​តិច​១​ខែ​ម្តង ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ ដើម្បី​ប្រមូល​នូវ​ព័ត៌​មាន ដែល​ជា​បញ្ហា​របស់​ពួកគាត់​យក​មក​ដោះស្រាយ សំដៅ​បំពេញ​កង្វះខាត​ដែល​កើតមាន​កន្លង​មក​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​នឹងន និង​មាន​ជំនឿ​ចិត្ត​យ៉ាង​ពេញលេញ​ក្នុងការ​រស់នៅ​ ក្រោម​ការ​គ្របគ្រង​របស់​រាជរដ្ឋាភិបាល ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នកដឹកនាំ។

ការ​ថ្លែង​របស់​លោក​ សុខ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈ​ពង្រឹង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ នៅ​គណបក្ស​ប្រជាជន​ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​ការចូលរួម​ពី​មន្ត្រី​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ មន្ត្រី​ថ្នាក់​រាជធានី ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ ក្រុមការងារ​ចុះជួយ​ថ្នាក់​សង្កាត់ និង​សមាជិក​គណបក្ស​ខណ្ឌ អចិន្ត្រៃយ៍​បក្ស​ខណ្ឌ សមាជិក​គណៈកម្មាធិការ​បក្ស​សង្កាត់ និង​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ទាំង​៥ នៃ​ខណ្ឌ​ព្រែក​ព្នៅ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ចុះ​ជួប​ផ្ទាល់​ប្រជាពលរដ្ឋ​នេះ​ផង​ដែរ ក្រុមការងារ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ជំរុញ​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ ជូន​សមាជិក ​សមាជិកា ព្រោះ​នេះ​ជា​បញ្ហា​សំខាន់​បំផុត​សម្រាប់​ការបោះឆ្នោត​នា​ពេល​ខាង​មុខ បើ​សមាជិក​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ទេ គឺ​មិន​អាច​ចុះឈ្មោះ​បោះឆ្នោត​បានទេ ហើយក៏​មិន​មាន​សិទ្ធ​ក្នុង​ការ​បោះឆ្នោត​ដែរ។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក ឃួ​ង ស្រេង ប្រធាន​ក្រុមការងារ គណៈ​ពង្រឹង​ខណ្ឌ​ព្រែក​ព្នៅ​មាន​ប្រសាសន៍​ថា ក្នុងនាម​ជា​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន បើសិនជា​មូលដ្ឋាន​របស់ខ្លួន​ទទួលខុសត្រូវ នៅពេល​ចុះឈ្មោះ​បោះឆ្នោត សមាជិក សមាជិកា គ្មាន​អត្តសញ្ញាណប័ណ្ណ​នោះ គឺ​ការ​ស្រឡាញ់ ការ​គាំទ្រ​គណបក្ស គឺ​គ្មាន​តម្លៃ គ្មាន​ន័យ​អ្វី​ឡើយ​។ ដូចនេះ ​ត្រូវ​យកចិត្តទុកដាក់​ជួយ​សម្រួល ​បង្ក​លក្ខណៈ​គ្រប់បែបយ៉ាង​ ឬ​ជូន​ពួកគាត់​ទៅធ្វើ​ដល់​ការិយាល័យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ដើម្បី​ឲ្យ​សមាជិក ​សមាជិកា​ទាំងអស់​មាន​អត្តសញ្ញាណប័ណ្ណ​ប្រើប្រាស់​គ្រប់ៗ​គ្នា។

ក្នុង​នោះ​ផង​ដែរ​ លោក​ក៏បាន​ណែនាំ​ក្រុមការងារ​ ត្រូវ​បន្ដ​សហការ និង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​រឹងមាំ រួមគ្នា​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ បន្ត​ខិតខំ​យក​ចិត្ត​ទុក​ដាក់​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ ជួបប្រទះ​ទុក្ខ​លំបាក។ ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការងារ អនុវត្ត​នូវ​គោលនយោបាយ​ និង​ទិសដៅ​របស់​គណបក្ស ដោយ​ផ្សារភ្ជាប់​មនោសញ្ចេតនា​ឲ្យ​បាន​ជិតស្និទ្ធ​ជា​មួយគ្នា​។ ​ពាក់ព័ន្ធ​នឹង​មន្ដ្រី​រដ្ឋបាល​សាធារណៈ ត្រូវ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ អ្វី​ដែល​ជា​ចំណុច​ខ្វះខាត ដើម្បី​ទទួល​បាន​ការ​គាំទ្រ ​និង​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​៕គណៈ​ពង្រឹង​មូលដ្ឋាន ជំរុញ​ឲ្យ​ក្រុមការងារ​ចុះ​ជួប​សមាជិក​សមាជិកា​ដល់​ខ្នង​ផ្ទះ​យ៉ាងតិច​១​ខែម្តង​

គណៈ​ពង្រឹង​មូលដ្ឋាន ជំរុញ​ឲ្យ​ក្រុមការងារ​ចុះ​ជួប​សមាជិក​សមាជិកា​ដល់​ខ្នង​ផ្ទះ​យ៉ាងតិច​១​ខែម្តង​