អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ស្ដីពី​ស្ថានភាព​គ្រោះធម្មជាតិ​ នៅក្នុង​ឧទ្យាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ស្ដីពី​ស្ថានភាព​គ្រោះធម្មជាតិ​ នៅក្នុង​ឧទ្យាន​អង្គរ​



សៀមរាប​ ៖​ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ស្ថានភាព​ដើមឈើ​ ដែល​បា​ន​រលំ​ក្នុង​ឧទ្យាន​អង្គរ​នា​ល្ងាច​ថ្ងៃទី​១៣​ ខែឧសភា ​ឆ្នាំ​២០១៦ ​កន្លង​ទៅ​នេះ ​ដោយសារ​គ្រោះធម្មជាតិ​ដើម្បី​ឲ្យ​សាធារណជន​បាន​ជ្រាប​ជា​ដំណឹង​។​

នា​រសៀល​ថ្ងៃទី​១៣ ខែឧសភា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​ប្រហែល​៣និង​៤៥​នាទី ​មាន​ហេតុការណ៍​ភ្លៀង​ធ្លាក់​ និង​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង ​នៅ​ម្ដុំ​បរិវេណ​ក្រុង​អង្គរធំ​ មក​ប្រាសាទ អង្គរវត្ត​។ ហេតុការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ដើមឈើ​ធំ​-តូច​មួយចំនួន ​ខ្លះ​បាក់មែក ​ខ្លះ​បាក់​ដើម​រលំ​មក​លើ​ផ្លូវ​នៅ​ទីតាំង​តំបន់​ប្រាសាទ​មួយចំនួន​ដូច​ខាង​ក្រោម ​៖

១.​នៅ​បរិវេណ​ប្រាសាទព្រះវិហារ​៧​ល្វែង មាន​ដើម​យាង​មួយ​ដើម​បាក់​រលំ​សង្កត់​លើ​តូប​ដូនជី​ស្នាក់​នៅ ​បណ្ដាល​ឲ្យ​ខូច​ខាត​មួយចំនួន​។​

២.​ នៅ​បរិវេណ​ចំណត​មុខ​ភ្នំ​បាខែង បាក់មែក​យាង​ធំៗ​ចំនួន​៤​មែក តែ​ពុំ​បង្ក​ឲ្យ​មាន​ខូចខាត​អ្វី​ទេ​។​

៣.​ លើ​ភ្នំ​បាខែង​ជ្រុង​ខាងកើត​ឆៀង​ខាងត្បូង​ប្រាសាទ រលំ​ដើម​កន្ទ្រៀក​មួយ​ដើម ទំហំ​មុខកាត់​ប្រហែ​ល​០.៦០​ម៉ែត្រ បណ្ដោយ​ជាង​១០​ម៉ែត្រ​រលំ​លើ​គំនរ​ថ្ម ចុង​មែក​បោក​ប៉ះចំ​បណ្ណាល័យ​ប្រាសាទ​ខ្លះៗ​តែ​ពុំ​បណ្ដាល​ឲ្យ​ខូចខាត​ទេ​។​

៤.​នៅមុខ​ផ្សា​រយាង​ធំ​ខ្យល់​បោក​ខ្លាំង​ចំ​តូប​អ្នកលក់ ​បណ្ដាល​ឲ្យ​រលំ ​និង​ប៉ើង​ដំបូល​តូប​អស់​មួយ​ចំនួ​ន​ និង​បាក់មែក​យាង​មួយ​មែក​ធំ​ តែ​នៅ​ទើរ​ដើមឈើ​នៅឡើយ​។​

៥.​ មុខ​កសិណ​ខាងលិច​ឆៀង​ខាងជើង​ប្រាសាទអង្គរវត្ត​បាក់​ដើម​សង្កែ​មួយ​ដើម​ប្រវែង​ប្រហែល​៧​ម៉ែត្រ រលំ​កាត់​ផ្លូវ​។ ក្រោយ​ភ្លៀង ​និង​ខ្យល់ ​បាន​ស្ងប់​បន្តិច​ ដើមឈើ​នោះ​ត្រូវ​បាន​ក្រុម​អភិរក្ស​ព្រៃ​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​កាប់​សម្អាត​យកចេញ​បាន​រួចរាល់​ហើយ​។​

៦.​ មាត់​កសិណ​ជ្រុង​ខាងលិច​ឆៀង​ខាងជើង​ប្រាសាទអង្គរវត្ត​បាក់​ដើម​យាង​២ដើម​រលំ​សង្កត់​លើ​ថ្ម​កសិណ ​តែ​ពុំ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ទេ​។​

៧. ​ជ្រុង​ខាងត្បូង​ឆៀង​ខាងលិច​នៃ​ខឿន​ប្រាសាទអង្គរវត្ត​ដើមត្នោត​មួយ​ដើម​ បាន​បាក់​មួយ​កំណាត់​តែ​ពុំ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ថ្ម​ប្រាសាទ​ទេ​។​

៨.​ទីតាំង​ជាប់​កំពែង​ខាងកើត​ប្រាសាទអង្គរវត្ត​រលំ​ដើម​ក្រឡាញ់​មួយ​ដើម​មុខកាត់​ប្រហែល​០.៥០​ម៉ែ​ត្រ​ បណ្ដោយ​ប្រហែល​១២​ម៉ែត្រ​ បណ្ដាល​ឲ្យ​ខូចខាត​ថ្ម​ប្រាសាទ​ទេ​។​

៩.​កំពែង​ខាងជើង​ប្រាសាទអង្គរវត្ត​ដើម​ស្នួល​មួយ​ដើម​ទំហំ​មុខកាត់​ប្រហែល ១​ម៉ែត្រ និង​បណ្ដោយ​ប្រហែល​២០​ម៉ែត្រ បាន​រលំ​គង​លើ​កំពែង ​តែ​ពុំ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ទេ​។​

១០.​តាម​បណ្ដោយ​ផ្លូវ​ក្រួស​ក្រហម​ខាងកើត​ប្រាសាទអង្គរវត្ត​បាក់​ដើម​យាង​មួយ​ដើម​មុខកាត់​ប្រហែ​ល​០.៨០​ម៉ែត្រ​ បណ្ដោយ​ប្រហែល​១៥​ម៉ែត្រ​ សង្កត់​ចំ​ស្នាក់​ការ​នគរបាល​ការពារ​បេតិកភណ្ឌ​បណ្ដាល​ឲ្យ​ខូចខាត​មួយចំនួន​។​

១១.​បរិវេណ​ខាងជើង​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​មុខ​ប្រាសាទអង្គរវត្ត រលំ​ផ្ទាំង​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ត្រង់​ម្ដុំ​បរិវេណ​ចំណត​បណ្ដោះ​អាសន្ន​។​

១២.​នៅក្នុង​បរិវេណ​ព្រៃ​ក្រៅពី​ទីតាំង​ប្រាសាទ​ក៏​មាន​ដើមឈើ​មួយចំនួន​បាន​បាក់​ដែរ​ តែ​យើង​កំពុង​សរុប​ទិន្នន័យ​ជា​បន្តបន្ទាប់​ទៀត​។​

​ក្រោយ​ហេតុការណ៍​ភ្លៀង​ និង​ខ្យល់​បាន​ស្ងប់​បន្តិច ​ភ្នាក់ងារ​អភិរក្ស​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ កាប់​លះ​យកចេញ​នូវ​ដើមឈើ ​ដែល​រលំ​កាត់​ផ្លូវ​ ដើម្បី​សម្រួល​ចរា​ច​រ​ជា​បន្ទាន់​ និង​ដើមឈើ ​ដែល​រលំ​សង្កត់​ប្រាសាទ​មួយ​ចំនួន​ទៀត ​យើង​ក៏បាន​កាប់​លះ​មែក​ ដើម្បី​ស​ម្រាល​ទម្ងន់​កុំ​ឲ្យ​ប៉ះពាល់​ប្រាង្គ​ប្រាសាទ​ដែរ​។

សូម​បញ្ជាក់​ថា ហេតុការណ៍​នេះ ​ពុំ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ដល់​ប្រាង្គ​ប្រាសាទ​ទេ ​ក្រុមការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​បំពេញការងារ​យ៉ាងសកម្ម​បន្ត​ទៀត​៕​

អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ស្ដីពី​ស្ថានភាព​គ្រោះធម្មជាតិ​ នៅក្នុង​ឧទ្យាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ស្ដីពី​ស្ថានភាព​គ្រោះធម្មជាតិ​ នៅក្នុង​ឧទ្យាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ស្ដីពី​ស្ថានភាព​គ្រោះធម្មជាតិ​ នៅក្នុង​ឧទ្យាន​អង្គរ​