អាវុធហត្ថ​ បញ្ជូន​ក្រុម​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៣១​នាក់ ទៅ​តុលាការ​

អាវុធហត្ថ​ បញ្ជូន​ក្រុម​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៣១​នាក់ ទៅ​តុលាការ​



ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​៣១​នាក់​ ក្នុង​នោះ​ស្រី​៦​នាក់​ ដែល​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​បង្ក្រាប​ជា​បន្តបន្ទាប់​ នា​ព្រឹក​ថ្ងៃ​ទី​១២ ​និង​​ទី​១៣​ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ​ នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ​,​មានជ័យ ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ដង្កោ ដោយ​ដកហូត​ថ្នាំញៀន​សរុប​ប្រមាណ​៣២៥​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​មួយចំនួនទៀត​នោះ​ឥឡូវ​ត្រូវ​អាវុធហត្ថ​ការិយាល័យ​ជំនាញ​ចាត់​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៤​ឧសភា​នេះ។​

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤​ឧសភា​ថា កម្លាំង​អាវុធហត្ថ​ជំនាញ​រាជធានី​ភ្នំពេញ ,​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួលគោក​,​ខណ្ឌ​ដូនពេញ ,​មានជ័យ ,​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ បាន​បើក​ប្រតិបត្តិការ​ដំបូង​ចុះទៅ​បង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​នៅផ្ទះ​សំណាក់ យីហោ «Oh Yes»។

មន្ត្រី​អាវុធហត្ថ​បាន​បន្ត​ថា នា​ព្រឹក​ថ្ងៃ​ទី​១៣​ឧសភា​នេះ អាវុធហត្ថ​ខណ្ឌ​ដង្កោ​បាន​ឃាត់​ជន​សង្ស័យ​៦​នាក់​បន្ថែម​ទៀត​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន ដោយ​ដកហូត​ថ្នាំញៀនប្រ​ភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ផង​ដែរ។

ប្រតិបត្តិការ​បង្ក្រាប​ជា​បន្តបន្ទាប់​នេះ​ សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ប្រុស/​ស្រី​ដំបូង​១៩​នាក់ ​ដក​ហូត​ថ្នាំញៀន​១៧៧​កញ្ចប់​។ បន្ទាប់មក​ បាន​បន្ត​ស្រាវជ្រាវ​ចាប់​បាន​៦​នាក់​ទៀត​ នៅ​ខណ្ឌ​មានជ័យ​និង​ពោធិ៍​សែន​ជ័យ​ ដកហូត​ថ្នាំញៀន​ថែម​១៤៧​កញ្ចប់​ទៀត និង​ចុងក្រោយ​ឃាត់ខ្លួន​៦​នាក់​ ថ្នាំ​មួយ​កញ្ចប់ សរុប​ទាំងអស់​៣២៥​កញ្ចប់ ។ ដោយមាន​ការសារភាព​ និង​វត្ថុតាង​គ្រប់គ្រាន់​នោះ ​ទើប​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ជំនាញ ​បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​តុលាការ​ជា​បន្ត​បន្ទាប់​ ដើម្បី​ផ្ដន្ទាទោស៕អាវុធហត្ថ​ បញ្ជូន​ក្រុម​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៣១​នាក់ ទៅ​តុលាការ​
អាវុធហត្ថ​ បញ្ជូន​ក្រុម​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៣១​នាក់ ទៅ​តុលាការ​

អាវុធហត្ថ​ បញ្ជូន​ក្រុម​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៣១​នាក់ ទៅ​តុលាការ​