កាកបាទក្រហមកម្ពុជា នឹងផ្តល់ថវិកាមនុស្សធម៌ ១លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា 

ភ្នំពេញ:

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងផ្តល់ថវិកាមនុស្សធម៌ចំនួន1,000,000ដុល្លារអាមេរិក ( មួយលានដុល្លារអាមេរិក ) ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពចាំបាច់អំពីការគាំពារសុខមាលភាពលើកុមារកម្ពុជា។
ថវិកាទាំងនោះ ជាថវិកាពីសប្បុរសជននានាគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសប្រារព្ធខួបលើកទី១៥៣ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦។ 
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងផ្តល់ជូន លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ឆ្នាំ២០១៦ ដើម្បីមន្ទីរពេទ្យមានលទ្ធភាពបន្តរទទួលការព្យាបាលកុមារកម្ពុជារាប់សែននាក់ក្នុងមួយឆ្នាំៗ ។ 
សូមជម្រាបថា នេះជាឆ្នាំទី៥ហើយ ចាប់ពីឆ្នាំ២០១២ កន្លងមក ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលសរុបថវិកា មកដល់ពេលនេះមានចំនួន៥លានដុល្លារសហរដ្ឋអាមរិច ៕