កម្លាំងសមត្ថកិច្ចចំរុះ កម្ទេចចោល សាច់មាន់ ខូចគុណភាព ជិតកន្លះតោន ក្រោយបង្ក្រាបបាន នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចចំរុះ ខេត្តបន្ទាយមានជ័យ រួមមាន កម្លាំងសាខាកាំកុងត្រូលខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ​ ក្រុងប៉ោយប៉ែត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ បានរួមគ្នាកម្ទេចចោលសាច់មាន់គុណភាព ជិនកន្លះតោន ក្រោយបង្ក្រាប និងដកហូតបានកាលពីម្សិលមិញ។

លោក ហុង លៀង អនុប្រធានទី១ ទទួលបន្ទុក ស្ថិតិ ទីផ្សារ បានឲ្យដឹងថា «នៅព្រឹកថ្ងៃនេះ យើងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានកម្ទេចសាច់មាន់ខូចគុណភាព ទម្ងន់៤១០kgs នៅចំណុច Casino ផ្កាយប្រាំក្រុងប៉ោយប៉ែត ក្រោយពេលចាប់បាននៅចំណុច ក្រោមខ្លោងទ្វារប្រាសាទ កាលពីម្សិលមិញ»។

លោក ហុង លាង បានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីលោក ស៊ាន សុីណាត ប្រធានសាខាកាំកុងត្រូលខេត្ត លើការទប់ស្កាត់នៃការនាំចូលទំនិញខូចគុណភាព ពីបរទេសនោះ មន្រ្តីជំនាញរបស់លោក បានធ្វើការស្រាវជ្រាវ និងបង្ក្រាបជាបន្តបន្ទាប់ ធ្វើយ៉ាងណាជួយថែរក្សាសុខភាព របស់ប្រជាពលរដ្ឋយើង ដែលបានទៅទិញសាច់ខូចគុណភាពទាំងនេះ៕

ប្រភព ៖

គួររំលឹកផងដែរថា រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌើ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-1011 ដឹក​សត្វព្រៃ​ជា​ច្រើន​ក្បាល​កាត់​តាម​ផ្លូវជាតិ​លេខ​៧ ក្នុង​គោលបំណង​ទៅ​កាន់​ស្រុក​មេមត់ និង​បន្ត​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ តែ​មិន​ទាន់​នឹង​ដល់​គោលដៅ​ផង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ស្ទាក់​ចាប់​បាន​តែ​រថយន្ត ចំណែក​មនុស្ស​៣​នាក់ ជិះ​លើ​រថយន្ត​រត់គេច​ខ្លួន​បាត់​។ ក្នុង​នោះ​សមត្ថកិច្ច​រឹបអូស​បាន​សត្វ​ស្វា​ចំនួន​៤៣​ក្បាល ក្នុងភូមិ​ស្រែ​សោម ឃុំ​រំចេក ស្រុក​មេមត់ មក​ប្រគល់​ឲ្យ​អង្ក​ការ​វ៉ា​យ​អេ​ត នា​ព្រឹក​ថ្ងៃ​ទី​២៧​មេ​សា​នេះ​។

តាម​មន្ត្រី​ជំនួយការ​លោក​ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា ដោយ​បានឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌើ​១​គ្រឿង ។

កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៧០១ ដែល​ប្រចាំការ​នៅ​ស្រុក​ពញាក្រែក បាន​សុំ​គោល​ការ​ណ៏​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​មាន​វិធានការ​បង្ក្រាប ដោយ​ដេញ​តាម​ចាប់​រឹបអូស​បាន​សត្វ​ស្វា​ចំនួន​៤៣​ក្បាល តម្លៃ​បើ​បាន​ចេញ​ដល់​វៀតណាម ជាង​១​លាន​រៀល​ក្នុង​១​ក្បាល​នោះ ។

លោក​វរ​សេនី​យ៏​ត្រី ឈុ​ន សំ​អូន ប្រធាន​ស្នាក់​ការ​សន្តិសុខ​៧០១ ប្រាប់​ឲ្យ​ដឹង​ថា​ជា​រៀងរាល់ថ្ងៃ​រថយន្ត​ហា​យ​ឡែ​ន​ឌើ​ខាងលើ​នោះ តែងតែបាន​បើក​កាត់មុខ​ស្នាក់​ការ​មើលទៅ​គួរ​ឲ្យ​សង្ស័យ​អាច​មាន​ដឹក​អ្វី​ជាក់​ជា​មិន​ខាន ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៦ រថយន្ត​នេះ​បាន​បើក​កាត់មុខ​ស្នាក់​ការ​ដោយ​មាន​រាង​ដាប ភ្លាម​ៗ​នោះ​កម្លាំង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឳ​វាទ បាន​ជិះ​រថយន្ត​បើក​តាម​ពី​ខាង ក្រោយ​តិច​ៗ​អ្នក​បើករថយន្ត​ហា​យ​ឡែ​ន​ឌើ នៅ​ពេល​ដែល​ឃើញ​រថយន្ត​សមត្ថកិច្ច តាម​ពីក្រោយ​គឺ​បាន​បង្កើន​ល្បឿន​បន្ថែម​ទៀត ក្នុង​នោះ​អ្នក​នៅ​លើ​រថយន្ត​បាន​បើក​ខា​កញ្ចក់​ចុះ បោះ​សត្វ​ស្វា​ចេញ​មក ក្រៅ​ដែល​ដាក់​ក្នុង​ថង់​ទន្លាក់​ចោល ។

សមត្ថកិច្ច​បាន​បើក​ដេញ​តាម​រហូត​ដល់​ចំណុច​គីឡូម៉ែត្រ​៤៤ ឃុំ​កំ​ពាន់ ស្រុក​មេមត់ រថយន្ត​បាន​ឈប់​ចត​ចោល​មនុស្ស ដែល​ជិះ​លើ​រថយន្ត​៣​នាក់​នាំ​គ្នា​រត់គេច​ខ្លួន បាត់​អស់​តែ​ម្តង ក្នុង​នោះ​ឃើញ​មាន​ស្វា​តែ​៤៣​ក្បាល​ប៉ុណ្ណោះ រួច​នាំ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។

ជំនួយការ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បញ្ជាក់​ថា សត្វ​ស្វា​ទាំងនោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​មក​ពី​ខេត្តកំពង់ធំ កាត់​តាម​កំពង់ចាម ក្នុង​គោលបំណង​ឆ្ពោះ ទៅ​កាន់​ស្រុក​មេមត់ តែ​មិន​ទាន់​ទៅ​ដល់​គោលដៅ​ផង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​មេ​សា ត្រូវ​បាន​លោក​វរ​សេនី​យ៏​ទោ ជួន ផ​ល្លី ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រើ​កម្លាំង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឳ​វាទ តាម​ប្រមាញ់​ឃាត់​រថយន្ត​ហា​យ​ឡែ​ន​ឌើ​នោះ​បាន ព្រមទាំង​ដកហូត​បាន​សត្វ​ស្វា​៤៣​ក្បាល​ផង​ដែរ​។ នា​ថ្ងៃ​ដដែល​សត្វ​ស្វា​ទាំងអស់ ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​អង្ក​ការ​អភិរក្ស​សត្វព្រៃ ដើម្បី​យក​ស្វា​ទៅ​លែង​នៅ​តំបន់​ដែល​មាន​សុវត្ថិភាព ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្លាំងសមត្ថកិច្ចចំរុះ កម្ទេចចោល សាច់មាន់ ខូចគុណភាព ជិតកន្លះតោន ក្រោយបង្ក្រាបបាន នៅក្រុងប៉ោយប៉ែត

កម្លាំងសមត្ថកិច្ចចំរុះ កម្ទេចចោល សាច់មាន់ ខូចគុណភាព ជិតកន្លះតោន ក្រោយបង្ក្រាបបាន នៅក្រុងប៉ោយប៉ែត

កម្លាំងសមត្ថកិច្ចចំរុះ កម្ទេចចោល សាច់មាន់ ខូចគុណភាព ជិតកន្លះតោន ក្រោយបង្ក្រាបបាន នៅក្រុងប៉ោយប៉ែត

កម្លាំងសមត្ថកិច្ចចំរុះ កម្ទេចចោល សាច់មាន់ ខូចគុណភាព ជិតកន្លះតោន ក្រោយបង្ក្រាបបាន នៅក្រុងប៉ោយប៉ែត

កម្លាំងសមត្ថកិច្ចចំរុះ កម្ទេចចោល សាច់មាន់ ខូចគុណភាព ជិតកន្លះតោន ក្រោយបង្ក្រាបបាន នៅក្រុងប៉ោយប៉ែត

កម្លាំងសមត្ថកិច្ចចំរុះ កម្ទេចចោល សាច់មាន់ ខូចគុណភាព ជិតកន្លះតោន ក្រោយបង្ក្រាបបាន នៅក្រុងប៉ោយប៉ែត