លោកគ្រូ​ម្នា​ក់នៅ​ជប៉ុន​លួច​បន្ត​រួមភេទ​ជាមួយ​សិស្សស្រី​អាយុ ១៦ ឆ្នាំ រាប់សិប​លើក​​ទាល់​តែ​បែក​ការណ៍ ព្រោះតែ​នាង Cute ពេក​

គ្រូបង្រៀនម្នាក់ បានសារភាពមានទំនាក់ទំនងផ្លូវភេទជាមួយសិស្សស្រីរបស់ខ្លួន ដោយនិយាយថា គាត់ពុំអាចទប់អារម្មណ៍បាន ព្រោះតែនាងមានរូបសម្រស់ស្រស់ស្អាតពេក ។

ប៉ូលីសក្នុងទីក្រុងតូក្យូរ (ជប៉ុន) និយាយថា ពួកគេបានចាប់ខ្លួនបុរសជាគ្រូបង្រៀនឈ្មោះ Yosuke Lida អាយុ ៣៧ ឆ្នាំ ក្រោយពីបុរសរូបនេះ ត្រូវបានចោទប្រកាន់បានកំពុងមានទំនាក់ទំនងផ្លូវភេទជាមួយក្មេងស្រីអាយុ ១៦ ឆ្នាំ ម្នាក់ ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស, ក្នុងរយៈពេលជាង ៦ ខែ មកនេះ, គូស្នេហ៍រវាងគ្រូ និងស្រីនេះ បានណាត់ជួបគ្នាយ៉ាងសម្ងាត់រាប់សិបលើក ដោយក្នុងនោះរួមមានទាំងនៅក្នុងសណ្ឋាគារផងដែរ ។

បើតាមប្រភពព័ត៌មាន ឲ្យដឹងថា ជនសង្ស័យខាងលើនេះ ក៏បានទៅលេងផ្ទះសិស្សស្រីរបស់ខ្លួនផងដែរ ។ រូបគេបានបង្រៀនមុខវិជ្ជាគណិតនៅសាលា ។ យ៉ាងណាមិញ “រឿងនេះ” បានបែកការណ៍ គឺក្រោយក្មេងស្រីនេះបានប្រាប់អតីតគ្រូម្នាក់ អំពីទំនាក់ទំនងផ្លូវភេទ ។

ចំណែកគ្រូបង្រៀនរងការចោទប្រកាន់រូបនេះ ក៏បានប្រាប់ប៉ូលីសថា គាត់បានបន្តមានទំនាក់ទំនងផ្លូវភេទ ព្រោះតែនាងមាន Cute ពេក ៕

លោកគ្រូ​ម្នា​ក់នៅ​ជប៉ុន​លួច​បន្ត​រួមភេទ​ជាមួយ​សិស្សស្រី​អាយុ ១៦ ឆ្នាំ រាប់សិប​លើក​​ទាល់​តែ​បែក​ការណ៍ ព្រោះតែ​នាង Cute ពេក​