តើ​ម្ហូប​ឈ្មោះ​ថា ខាត់ណា​ទឹកភ្នែក​ ធ្វើ​យ៉ាងម៉េច?

និង​ជាពិសេស​បុរសៗ​ដែល​មិន​សូវ​ចេះ​ធ្វើ​ម្ហូប​។ ថ្ងៃនេះCAMBOMAG យើង​ខ្ញុំសូម​ណែនាំ​ប្រិយមិត្ត​ពី​វិធី​ងាយៗ​ សម្រាប់​ធ្វើ​ម្ហូប​មាន​ឈ្មោះ​ថា ខាន់​ណា​ទឹក​ភ្នែក​៖
ជា​ដំបូង​យើង​ត្រូវ​មាន​គ្រឿងផ្សំ​ដូចជា​៖
–  សាច់គោ (សាច់​ផុយ) ហាន់​ជា​បន្ទះ​ស្តើងៗ
–  ខាត់ណា កាត់​ជា​កង់ៗ (កុំ​វែង​ រឺ​ខ្លី​ពេក)
–  ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំ
–  ទឹក​ក្រូច​ឆ្មា
–  ម្ទេស​ស្រស់ (ដាក់​អោយ​ច្រើន)
–  ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង
វិធី​ធ្វើ​៖
– ដាំទឹក​អោយ​ពុះ រួច​ដាក់​ខ្លាញ់​ចូល​បន្តិច (ដើម្បី​អោយ​បន្លែ​នៅ​ខៀវ​ល្អ) ហើយ​ដាក់​ខាត់​ណា​ចូល ស្រុះ​កុំ​អោយ​ឆ្អិន​ពេក រួច​ស្រង់​ចេញ​មក​ដាក់​ក្នុង​ទឹក​ត្រជាក់ បន្ទាប់​មក​យក​រៀប​ដាក់​លើ​ចាន​អោយ​ស្អាត
– ដាក់​ខ្លាញ់​ចូល​ក្នុង​ខ្ទះ ទុក​អោយ​ក្តៅ ដាក់​សាច់គោ​ចូល ចៀន​ត្រលប់​ចុះ​ត្រលប់​ឡើង (តែ​មួយ​ភ្លែត​ទេ) ស្រង់​ចេញ​យក​មក​ហាន់ ជាដុំៗ ល្មម ហើយ​យក​មក​ដាក់​ក្នុង​ចាន​ដែល​ត្រូវ​ទទួល​ទាន​ជា​មួយ​ខាត់​ណា
– ច្របាច់​ទឹក​ក្រូច​ឆ្មា​ចូល​ក្នុង​ចាន​មួយ​ផ្សេង​ទៀត​ហើយ​ដាក់​ខ្ទឹម​ស ខ្ទឹម​ក្រហម និង​ម្ទេស ទុក​ប្រហែល ១០​នាទី​ (ដើម្បី​កុំ​អោយ​ក្រពុល​ខ្ទឹម​) រួច​ហើយ​ដាក់​ស្ករ​ស ទឹក​ត្រី​ម្សៅ​ស៊ុប និង ប៊ីចេង បន្តិច កូរ​អោយ​ល្មម​ហើយ ទើប​យក​មក​ស្រោច​ពី​លើ​សាច់ និង ខាត់ណា ដែល​បាន​ត្រៀម​ទុក​រួច​ជា​ស្រេច។

ប្រភព៖ មុខ​ម្ហូប​ប្រចាំ គ្រួសារ


  • តើ​ម្ហូប​ឈ្មោះ​ថា ខាត់ណា​ទឹកភ្នែក​ ធ្វើ​យ៉ាងម៉េច?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ចំនេះដឹង
Tags: