៥ យ៉ាង​របស់ ពេជ្រ សោភា ដែល​វ៉ា​ដាច់​គេ​ដើមឆ្នាំ ២០១៦

បន្ទាប់ពីស្ដារភាពល្បីល្បាញពេញផ្ទៃប្រទេសជាថ្មីម្ដងទៀត មានមហាជនជាច្រើនបានចោទជាសំណួរថា តើ ពេជ្រ សោភា បានប្តូរយុទ្ធសាស្ត្រអ្វីខ្លះនៅក្នុងអាជីពជាអ្នកចម្រៀងរបស់ខ្លួន បានជាទទួលការចាប់អារម្មណ៍ យ៉ាងច្រើនផុសផុលបែបនេះ បើមើលតាមភាពជាក់ស្ដែងសំឡេងរបស់អ្នកនាង ពេជ្រ សោភា ហាក់មិន ជាពីរោះខ្លាំងរបស់ដល់វ៉ាដាច់តារាស្រីល្បីឈ្មោះមួយចំនួននោះឡើយ តើហេតុអ្វីបានជាមួយរយៈពេល នេះនាងទទួលកបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលសូម្បីតែនាយករដ្ឋមន្ត្រីក៏រំឭកពីឈ្មោះរបស់នាងដែរ ។

ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រដ៏លេចធ្លោរបស់ ពេជ្រ សោភា ទាំង ៥ ចំនុច ដែលមានភាពលេចធ្លោខ្លាំងរហូតវ៉ាដាច់គេក្នុងដើមឆ្នាំ ២០១៦ នេះ ៖

១- ច្រៀងបទ Original Song : មួយរយៈចុងក្រោយនេះ អ្នកនាង ពេជ្រ សោភា ច្រៀងតែបទនិពន្ធថ្មីដែលជា ស្នាដៃកូនខ្មែរតែប៉ុណ្ណោះ ជាពិសេសទៅទៀតនោះ គឺជាការនិពន្ធដោយផ្ទាល់របស់អ្នកនាងតែម្ដង ដែលនេះបង្ហាញឱ្យឃើញពីឆន្ទះដ៏មោះមុតក្នុងការលើកតម្កើងសិល្បៈខ្មែរ បើទោះបីជាអ្នកនាង មានប្រវត្តិជាអ្នករៀនសូត្របានតិចតួចក៏ពិតមែន ប៉ុន្តែអ្នកនាងអាចសម្រេចការនេះបានគួរឱ្យមោទក ។

៥ យ៉ាង​របស់ ពេជ្រ សោភា ដែល​វ៉ា​ដាច់​គេ​ដើមឆ្នាំ ២០១៦

២- ក្បាច់រាំ : ក្រោយពីចេះនិពន្ធបទចម្រៀងថ្មីៗប្រកបដោយអត្ថន័យល្អ និង ពីរោះរណ្ដំចិត្តហើយនោះ អ្នកនាង ពេជ្រ សោភា ក៏ជាអ្នកដែលបង្កើតក្បាច់រាំថ្មី ពិសេសប្លែក ស្របតាមចំណូលចិត្តអ្នកគាំទ្របច្ចុប្បន្ន ដែលអាច ទាក់ទាញអារម្មណ៍មហាជនឱ្យទទួលយកទាំងភាពសប្បាយរីករាយ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរតែម្ដង ។

៥ យ៉ាង​របស់ ពេជ្រ សោភា ដែល​វ៉ា​ដាច់​គេ​ដើមឆ្នាំ ២០១៦

៣- មានដៃគូដ៏ស័ក្ដិសម : អ្នកណាៗក៏ដឹងថា ពេជ្រ សោភា បានចាប់ដៃគូក្នុងការនិពន្ធបទថ្មី ក៏ដូចជាក្បាច់រាំថ្មី ជាមួយលោក ដេវីដ ដែលជាតារាចម្រៀងរួមទ្រនំដែរ ។ ដេវីដ គឺជាតារាចម្រៀងដែលមានភាពលេចធ្លោខ្លាំងខាង ក្បាច់រាំ និង រ៉េប ចំណែកឯ ពេជ្រ សោភា វិញគឺតារាមួយដួងដែលមានចំណាប់អារម្មណ៍ក្នុងការ រ៉េប ដូចគ្នា ដូច្នេះ អ្នកទាំងពីរពិតជាស័ក្ដិសមបំផុតក្នុងការចាប់ដៃគ្នាស្ដារភាពល្បីល្បាញរបស់ខ្លួន ។

៥ យ៉ាង​របស់ ពេជ្រ សោភា ដែល​វ៉ា​ដាច់​គេ​ដើមឆ្នាំ ២០១៦

៤- ទទួលបានងារថ្មី គឺជាអ្នកនិពន្ធ : ពេជ្រ សោភា ពេលនេះមិនត្រឹមតែជាតារាចម្រៀងល្បីល្បាញជួរមុខម្នាក់ នោះទេ តែ ពេជ្រ សោភា ពេលនេះគឺជាអ្នកនិពន្ធមួយរូបផងដែរ ។ អ្នកនាងមិនអង្គុយរង់ចាំបទចម្រៀងដែល អ្នកនិពន្ធក្នុងផលិតកម្មដាក់ឱ្យនោះទៀតឡើយ តែអ្នកនាងមានសមត្ថភាពនិពន្ធបទច្រៀងដោយខ្លួនឯង នេះជាចំណុចមួយដ៏ពិសេសដែលតារាចម្រៀងមួយចំនួនធំមិនអាចធ្វើបាន ។

៥ យ៉ាង​របស់ ពេជ្រ សោភា ដែល​វ៉ា​ដាច់​គេ​ដើមឆ្នាំ ២០១៦

៥- ជាតារាដែលជាប់ងារថា មិនចេះវាយឫក : ពេជ្រ សោភា ត្រូវបានមហាជនដែលតាមដានសកម្មភាពនាង ពោលសរសើរមិនដាច់ពីមាត់ពីអត្តចរិតរបស់នាងថាជាតារាដែលមិនចេះវាយឫក មិនឆ្មើងឆ្មៃ សុភាពរាបសា រួសរាយរាក់ទាក់ មិនចេះប្រកាន់ខ្លួន ហើយជារៀមច្បងក្នុងសិល្បៈដែលតែងតែជួយបង្ហាញផ្លូវវិជ្ជមានដល់ សិល្បករជំនាន់ក្រោយទៀតផង ។
ទាំងនេះហើយ ជាភាពលេចធ្លោរបស់ ពេជ្រ សោភា ដែលគ្រប់គ្នាតែងតែឱ្យតម្លៃ និង លើកតម្កើងនាង ៕ ភូមិន្ទ

៥ យ៉ាង​របស់ ពេជ្រ សោភា ដែល​វ៉ា​ដាច់​គេ​ដើមឆ្នាំ ២០១៦