រន្ទះ​បាញ់​សម្លាប់​កម្មករ​លើក​ដំឡូង​មី​២​នាក់ ​និង​រង​របួស​​ម្នាក់​នៅ​ស្រុក​ម៉ាឡៃ

រន្ទះ​បាញ់​សម្លាប់​កម្មករ​លើក​ដំឡូង​មី​២​នាក់ ​និង​រង​របួស​​ម្នាក់​នៅ​ស្រុក​ម៉ាឡៃ



បន្ទាយមានជ័យ​ ៖ ​​កម្មករ​ស៊ីឈ្នួល​លើក​ដំឡូង​មី​ដាក់​គោយន្ត​២​នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​បាន​រង​របួស​ដេក​ដួល​សន្លប់​ ដោយសារ​រន្ទះបាញ់​ ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​នឹង​ផ្គរ​រន្ទះ។

ហេតុការណ៍​​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​ឧសភា ឆ្នាំ​២០១៦​ នៅ​ចំណុច​ភ្នំ​វែង ស្ថិត​ក្នុង​ភូមិ​អូ​សំព័រ​ ឃុំ​អូ​សំព័រ​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ។

នគរបាល​ស្រុក​ម៉ាឡៃ​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ ​​​ត្រូវ​​បាន​រន្ទះ​បាញ់ ខណៈ​​​ពេល​កំពុង​លើក​ដំឡូង​មី​នៅ​ក្នុង​ចម្ការ ​ដាក់​លើ​គោយន្ត។ ស្របគ្នា​នោះ​ ​សត្វ​គោ​១​ក្បាល ​ក៏​ត្រូវ​រន្ទះបាញ់​ងាប់​ផង​ដែរ​នៅ​ឃុំ​ខាង​លើ៕
រន្ទះ​បាញ់​សម្លាប់​កម្មករ​លើក​ដំឡូង​មី​២​នាក់ ​និង​រង​របួស​​ម្នាក់​នៅ​ស្រុក​ម៉ាឡៃ