លោក​ជា សុផារ៉ា ​គ្រោង​បើក​កិច្ចប្រជុំ​បញ្ហា​ ដើម្បី​គ្រប់គ្រង​ និង​អភិវឌ្ឍ​​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ

លោក​ជា សុផារ៉ា ​គ្រោង​បើក​កិច្ចប្រជុំ​បញ្ហា​ ដើម្បី​គ្រប់គ្រង​ និង​អភិវឌ្ឍ​​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ



ភ្នំពេញ ​៖​​ នៅ​ថៃ្ង​ចន្ទ​ទី​១៦ ខែ​ឧសភា ឆាំ្ន​២០១៦​នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ដឹកនាំ​កិច្ចប្រជុំ​មួយ​ទាក់ទង​នឹង​ការគ្រប់គ្រង ​និង​អភិវឌ្ឍ​​​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ។

លោក ជា សុផារ៉ា បាន​សរសេរ​ក្នុង ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​ឧសភា ថា ៖ ខ្ញុំ​មាន​ផែនការ​ប្រជុំ ដើម្បី​គ្រប់គ្រង​ និង​អភិវឌ្ឍ​​​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ៖
ទី​១- បើក​របង​បាំង​ខឿន​ខណ្ឌ​ព្រំ​ដី តូប​ដែល​លយ​ចូល​ឆ្នេរ​សមុទ្រ​ខុស​ពី​ការកំណត់។

ទី​២-​ បើក​ច្រក​ធ្វើ​ខ្លោង​​ច្រក​ចូល ដោយ​ដាក់​ឈ្មោះ​ (​ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរ​ត្រេះ​…) ដើម្បី​ឲ្យ​កូន​ខ្មែរ​ស្គាល់ ​និង​ទេសចរ​​​ ព្រោះ​កន្លងមក​នាំគ្នា​ហៅ​តែ​ឈ្មោះ​ក្រុមហ៊ុន​បរទេស។ រីឯ នៅ​តាម​ឆ្នេរ​មានការ​សង់​តូប​លយ​ចូល ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ ​ពិសេស​បាន​ធ្វើ​ឲ្យ​បាត់​សម្រស់​ សោភណភាព​នៃ​លំហ​សមុទ្រ។

ទី​៣-​ចំពោះ​ការ​រៀបចំ ខ្លោង​ច្រក​ចូល​ លោក ជា សុផារ៉ា ក៏បាន​អំពាវនាវ​ដល់ ក្រុមហ៊ុន សប្បុរសជន អាច​ចូលរួម​ឧបត្ថម្ភ ក្នុង​ការ​កសាង ខ្លោង​ច្រក​ចូល​នេះ ដោយ​អនុញ្ញាត​ឲ្យ​ដាក់​ឈ្មោះ​ក្រុមហ៊ុន​សប្បុរសជន លើកលែងតែ ក្រុមហ៊ុន ផ្សាយ​បារី គ្រឿង​ស្រវឹង មិន​ទទួលយក​ការឧបត្ថម្ភ​ឡើយ។

ទី​៤-​គោលបំណង​នៃ​ការ​អភិវឌ្ឍ​​តំបន់​បៃតង ដើម្បី​ទប់ទល់​ទៅ​នឹង ​បម្រែបម្រួល​អាកាសធាតុ។

ទី​៥- ការលើកកម្ពស់​ជីវភាព​ប្រជាជន​ និង​បង្កើត​ការងារ​ជូន​យុវជន៕

​ ​