បើសិនជាអ្នកមានស្នាមនេះ​សូមទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះថាវាគឺរោគសញ្ញានៃជម្ងឺមួយ

ចំពោះការអង្កេតមើលរូបរាងកាយរបស់ក្មេងគឺពិតជាពិបាកខ្លាំងណាស់ព្រោះថា ពួកគេតែងតែធំឡើងៗជារៀងរាល់ឆ្នាំ ។ តើអក្នមានឆ្ងល់ដែរឬទេថា ហេតុអ្វីបានជាវាទាក់ទងទៅនឹងការអង្កេតលើរូបរាងកាយរបស់ក្មេងៗ ឬកូនៗរបស់អ្នកទៅវិញ? ពិតណាស់ ព្រោះថាកុមារហើយនិងក្មេងវ័យជំទង់ភាគច្រើនអាចមានស្នាមខ្មៅ ចម្លែកដែលអ្នកគិតថាវាជាក្អែលតែតាមពិតមិនមែនោះឡើយដែលបានប្រឈមមុខខ្ពស់ទៅនឹងការកើតជម្ងឺទឹកនោមផ្អែម។
បើសិនជាអ្នកមានស្នាមនេះ​សូមទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះថាវាគឺរោគសញ្ញានៃជម្ងឺមួយ
ចំពោះករណីមួយនេះបានកើតឡើងនៅលើគ្រួសារមួយដែល ក្មេងស្រីរងគ្រោះមានឈ្មោះ Pantera មានអាយុ 14 ឆ្នាំ ដោយនាងបានជានិច្ចកាលតែងតែស្រេកទឹក , ឈឺក្បាល ហើយនិងធុញថប់ក្នុងអារម្មណ៏ទៀតផង។ លើសពីនេះទៅទៀត នៅលើ.ករបស់នាងមានស្នាមពណ៌ខ្មៅចម្លែក ដែលស្រដៀងនឹងក្អែលទៀតផង។ ចំណុចខ្មៅដ៏ចម្លែកមួយនេះ ម្តាយរបស់នាងមិនបានចាប់អារម្មណ៏នោះឡើយ ហើយថែមទាំងអោយកូនរបស់ខ្លួនងូតទឹកចេញព្រោះគិតថាវាជាក្អែល តែចុងក្រោយទើបភ្ញាក់ផ្អើល បន្ទាប់ពីគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យរួច។

តាមពិតវាគឺជារោគសញ្ញានៃជម្ងឺទឹកនោមផ្អែមសោះ។ លោកវេជ្ជៈបណ្ឌិតបានអោយដឹងថាស្នាមរង្វង់ខ្មៅនេះគឺវាកើតឡើងដោយសារតែ អាំងស៊ុយលីន នៅក្នុងរាងកាយធ្វើការមិនបានល្អ ហើយករណីនេះ ភាគកច្រើនវាគឺជារោគសញ្ញានៃជម្ងឺទឹកនោមផ្អែមកម្រិតទីពីរ។ស្នាមខ្មៅនេះ វាអាចកើតឡើងនៅតាមក្លៀក ហើយនិងលើក្រលៀនទាំងសងខាងផងដែរ។

ម្តាយរបស់ក្មេងស្រីខាងលើបាននិយាយប្រាប់កាសែត ABC ថា អ្នកស្រីចង់អោយម្តាយគ្រប់រូបបានយល់ដឹងពីរោគសញ្ញានៃជម្ងឺមួយនេះ នៅលើកូនៗតូចៗអោយបានច្បាស់ ទោះបីជាគ្មាននណាម្នាក់នៅសមាជិកគ្រួសារមានកើតជម្ងឺទឹកនោមផ្អែមក៏ដោយ ព្រោះថាវាអាចនឹងកើតឡើងបាន។

ទោះជាយ៉ាងណាក៏ដោយនេះគឺជាបទពិសោធន៏ដ៏ល្អសម្រាប់អ្នកដែលមានស្នាមខ្មៅទាំងនេះ អោយត្រួតពិនិត្យអោយបានច្បាស់ថាវាគឺជាក្អែលអោយពិតប្រាកដឬយ៉ាងណា។ ហើយបើសិនជាវាមិនមែនជាក្អែលទេនោះ សូមទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់ក្រែងមានករណីដូចខាងលើនេះកើតឡើង៕

ប្រែសម្រួលនិងចុះផ្សាយដោយ៖ khmerwonder
ប្រភព៖ Homey

អ្នកនឹងចូលចិត្ត

  • បើសិនជាអ្នកមានស្នាមនេះ​សូមទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះថាវាគឺរោគសញ្ញានៃជម្ងឺមួយ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:សុខភាព
Tags: