រថយន្ត Ferrari 458 Spider ស្រោប​មាស​មួយ​នេះ​ស្អាត​អត់ប្រិយមិត្ត?

ត្រឹម​តែ​រថយន្ត Ferrary 458 spider ធម្មតា​វា​ស្អាត​ណាស់​ទៅ​ហើយ​ចុះ​ទំ​រាំ​ស្រោប​មាស​ ទៀត​វា​ស្អាត​ប៉ុន​ណា​ទៅ ? បើ​តាម​ប្រភព​ព័ត៌មាន​អន្តរជាតិ Metro ​បាន​និយាយ​ថា​ កីឡា​ប្រដាល់​សញ្ជាតិ​អ៊ីរ៉ាក់​ ឈ្មោះ​ថា Riyadh al-Azzawi គឺ​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​មាន​សិទ្ធិ​ធ្វើជា​ម្ចាស់​នៃ​​រថយន្ត ​Ferrari 458 Spider ស្រោប​មាសមួយ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ferrari 458 Spider គឺ​ជា​រថយន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Ferrari ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​របស់ អ៊ីតាលី។ Ferrari 458 Spider បំពាក់​នូវ​ ម៉ាស៊ីន V8 ចំណុះ 4.5 លីត្រ​ ដែល​​សន្ទុះ​របស់​វា​អាច​ឈាន​ដល់ 100 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ក្នុង​រយះ​ពេល 3,3 វិនាទី។

សម្រាប់​រថយន្ត​ Ferrari 458 Spider ធម្មតា​អាច​មាន​​តម្លៃ​ $ 237.000 (តម្លៃ​ក្នុង​ទីផ្សារ​អន្តរជាតិ) ប៉ុន្តែ​បើសិនជា​ស្រោបមាស​អញ្ចឹង​​វិញ​​​កាន់​តែ​ថ្លៃ​កប់​ពពក៕

ប្រភព ៖ ប្រែ​សម្រួល​ដោយ ៖ Mr DEE

 


  • រថយន្ត Ferrari 458 Spider ស្រោប​មាស​មួយ​នេះ​ស្អាត​អត់ប្រិយមិត្ត?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:វីដេអូ
Tags: