ពលករខ្មែរឆ្លងដែនខុសច្បាប់ វង្វេងផ្លូវចូលចម្ការមីនព្រំដែន :ផ្ទុះមីនរងរបួសម្នាក់

បន្ទាយមានជ័យ:

ជាសោកនាដ្យកម្មមួយចំពោះពលករខ្មែរឆ្លងដែនខុសច្បាប់។នោះគឺពលករមួយក្រុមដើរឆ្លងដែនខុសច្បាប់ ហើយមានម្នាក់បានជាន់មីនរងគ្រោះរបួសជាទម្ងន់កាលពីថ្ងៃទី១៤ឧសភាឆ្នាំ២០១៦ វេលាម៉ោង១និង៤នាទីរសៀល។
  លោកសូរ ចាន់រី មេបញ្ជាការនគរបាលការពារព្រំដែនគោកវរ:៩១១អោយដឹងថា:គ្រោះថ្នាក់កើតឡើងនៅចំណុចខាងលិចទំនប់ក៥ ប្រហែល៣០០ម៉ែត្រ មុខភូមិសាស្រ្តប៉ុស្តិ៍ព្រៃគប់នៃនគរបាលការពារព្រំដែនគោកវរ៩១១ ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុង
ប៉ោយប៉ែត ខណៈជនរងគ្រោះដើរវង្វេងផ្លូវ
ពីប្រទេសថៃ។
      ពលករជាប្រជាពលរដ្ឋឈ្មោះជ្រុក សែត ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិគោកចក ឃុំស្វាយចេក ស្រុកអង្គធំ ខេត្តសៀមរាប ។ជនរងគ្រោះរងរបួសធ្ងន់ធ្ងរណាស់គឺដាច់
ជើងខាងស្តាំ និងរបួសកែងដៃខាងស្តាំ 
ភ្លាមនោះ ។
   លោកបន្តថា:ភ្លាមៗនោះកម្លាំងនគរបាលវរ:៩១១ បានធ្វើការដោះមីនចូលទៅយកជនរងគ្រោះ ដើម្បីធ្វើការសង្រ្គោះបន្ទាន់ ។
   បច្ចុប្បន្នជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់ ។   
   សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់មានគ្នា១០នាក់ដើរចេញពីធ្វើកម្មករនៅប្រទេសថៃក្នុងរូបភាពទៅព្រឹកវិលល្ងាច ហើយបានវង្វេងផ្លូវដើរចូលក្នុងចំការមីន ៕ 
ពលករខ្មែរឆ្លងដែនខុសច្បាប់ វង្វេងផ្លូវចូលចម្ការមីនព្រំដែន :ផ្ទុះមីនរងរបួសម្នាក់

ពលករខ្មែរឆ្លងដែនខុសច្បាប់ វង្វេងផ្លូវចូលចម្ការមីនព្រំដែន :ផ្ទុះមីនរងរបួសម្នាក់