រន្ទះបាញ់មនុស្សស្លាប់២នាក់ ,ងាប់គោ១ក្បាលនៅ ឃុំអូរសំព័រស្រុកម៉ាឡៃ

បន្ទាយមានជ័យ:

មហន្តរាយពីគ្រោះធម្មជាតិកាន់តែអាក្រក់ទៅៗ។
   ដូចករណីភ្លៀងកក់ខែធំមួយលាយខ្យល់ ក៏ថែមផ្គរនិងរន្ទះកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី១៣ឧសភាឆ្នាំ២០១៦ មានករណីរន្ទះបាញ់មួយកើតឡើងនៅចំណុចភ្នំវែង ស្ថិតក្នុងភូមិអូសំព័រ ឃុំអូសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បណ្ដាលអោយមនុស្សស្លាប់ចំ
   នួន២នាក់និងងាប់គោ១ក្បាល ។   
   មន្ត្រីប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំអូរសំព័រអោយដឹងថា:ជនរងគ្រោះ២នាក់នោះមាន:ទី១- ឈ្មោះ វុធ វី ភេទប្រុស អាយុ២៤ ឆ្នាំ។និង២-ឈ្មោះធារ៉ា ភេទប្រុសអាយុ១៨ឆ្នាំ ។អ្នកទាំងពីររស់នៅភូមិគោកជ្រៃឃុំសសរស្ដម ស្រុកពួក ខេត្តសៀមរាប ហើយមកធ្វើកម្មករគាស់ដំឡូងមីនិងស្នាក់នៅបណ្ដោះអាសន្ននៅភូមិឃុុំកើតហេតុខាងលើ។
  មន្ត្រីប៉ូលីសអោយដឹងបន្តថា:រន្ទះបាញ់ក៏បង្កងាប់គោ១ក្បាលដែលមានម្ចាស់គោឈ្មោះ ជា សំណាង ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
  ក្រោយពីកើតហេតុអ្នកស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅ ស្រុកកំណើត ។
  ចំណែកគោត្រូវបាន។
    រីឯម្ចាស់គោយកសាច់ទៅលក់នៅផ្សាម៉ាឡៃ៕ 
រន្ទះបាញ់មនុស្សស្លាប់២នាក់ ,ងាប់គោ១ក្បាលនៅ ឃុំអូរសំព័រស្រុកម៉ាឡៃ