Gerrard ៖ មិន​យូរ​ទេ​​ Coutinho និង​ក្លាយ​ជា​គោល​ដៅ​របស់​ Barcelona និង​ Real Madrid មិន​ខាន​

អតីត​ប្រធាន​ក្រុម​ Liverpoolកីឡាករ​ Steven Gerrard បាន​និយាយ​ថា​មិន​យូរ​ទេ​ FC Barcelona និង​ Real Madrid ប្រាកដ​ជា​ប្រជែង​គ្នា​ដណ្តើម​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​របស់​ក្លឹប​ Liverpool គឺ​កីឡាករ​ Philippe Coutinho ។

ដោយ​ Gerrrard បាន​ប្រាប់​សារព័ត៌មាន​ Daily Mail ថា « Philippe គឺ​ជា​កាដូ​ដ៏អស្ចារ្យ​សម្រាប់​ Liverpool ហើយ​ខ្ញុំ​សង្ឃឹម​ថា​អនាគត​គេ​អាច​ក្លាយ​ជា​ប្រធាន​ក្រុម​ដ៏​អស្ចារ្យ​របស់​ Liverpool ។ ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចាត់​ទុក​គេ​កីឡាករ​ក្នុង​ចិត្ត​របស់​ពួក​គេ​បាត់​ទៅ​ហើយ​ » ។

ប៉ុន្តែ​ Gerrard បាន​បន្ថែម​ថា​ « ខ្ញុំ​ដឹង​ថា​ក្លឹប​ធំៗ​ពីរ​នៅ​អេស្ប៉ាញ​គឺ​ Bacelona និង Real Madrid ប្រាកដ​ជា​ប្រជែង​គ្នា​ដណ្ដើម​យក​ Philippe ក្នុង​ពេល​ខាង​មុខ​យ៉ាង​យូរ​២​ឬ​៣​ឆ្នាំ​ទៀត​ប៉ុនោះ​ គឺ​ដូចជា​ពេល​គេ​ទិញ​យក​ Luis Suarez អញ្ចឹង » ។

គួរ​បញ្ជាក់​ថា​ក្លឹប​ Liverpool បាន​ទិញ​កីឡាករ​ Philippe Coutinho ពី​ក្លឹប​ Inter Milan កាល​ពី​ឆ្នាំ​ពី​២​ឆ្នាំ​មុន​ក្នុង​តម្លៃ​ប្រមាណ​៨.៥​លាន​ផោន​ប៉ុនោះ​ ហើយ​ពេល​នេះ​រូប​គេ​កំពុង​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ Liverpool បច្ចុប្បន្ន​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Gerrard ៖ មិន​យូរ​ទេ​​ Coutinho និង​ក្លាយ​ជា​គោល​ដៅ​របស់​ Barcelona និង​ Real Madrid មិន​ខាន​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ចំនេះដឹង
Tags: