ខ្សែភាពយន្ត Warcraft បង្ហាញ​រូបភាព​តួ​អង្គ​​​បន្តើរ​ៗ ​ហើយ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​រូបភាព​ពីរ​សន្លឹក​របស់​ខ្សែភាពយន្ត Warcraft ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន​ដែល​កំពុង​ទន្ទឹង​រង​ចាំ​វត្តមាន​ខ្សែភាពយន្ត​មួយ​នេះ​យ៉ាង​អន្ទះសា ក៏​ដូចជា​​មហាជន​ទូទៅ​ផង​ដែរ។

​ក្នុង​រូបភាព​ទាំង​ពីរ​នេះ ​មួយ​ផ្ទាំង​​គឺ​ជា​រូប​តួអង្គ​ Orgrim ដែល​សម្ដែង​ដោយ​តារា​សម្ដែង លោក Rob Kazinsky នឹង​រូបភាព​មួយ​ផ្ទាំង​ទៀត​គឺ​ជា​តួអង្គ King Llane ដែល​សម្ដែង​ដោយ​តារា​សម្ដែង លោក Dominic Cooper

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា Warcraft គឺ​ជា​ខ្សែភាពយន្ត​ដែល​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី វីដេអូ​ហ្គេម​ដ៏​ល្បី​មួយ​ដែល​មាន​ឈ្មោះ​ថា World of Warcraft។ ខ្សែភាពយន្ត​មួយ​នេះ​ត្រូវ​បាន​ផលិត​ដោយ​ផលិត​កម្ម Hollywood ​ដ៏​ល្បី​មួយ​គឺ Legendary Pictures បើ​តាម​គម្រោង​ភាពយន្ត​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី 10 ខែ មិថុនា ឆ្នាំ 2016 ខាង​មុខ​នេះ៕​​

អត្ថបទដោយ ៖ Mr DEE
ឯកសារយោង ៖ &
រក្សាសិទ្ធិដោយ ©CAMBOMAG


  • ខ្សែភាពយន្ត Warcraft បង្ហាញ​រូបភាព​តួ​អង្គ​​​បន្តើរ​ៗ ​ហើយ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ជីវិតនិងសង្គម
Tags: