ម៉ា​ហ្គី រ៉ាស៊ី បកស្រាយ​រឿង​ខាង​ប្រុស​មិន​នាំ​ចាស់ទុំ​ចូល​ចែវ​ចូ​វ​

ទំនាក់ទំនងស្នេហារវាងតារាឯកស្រីក្នុងរឿង «ម្ចាស់ស្នេហ៍ក្នុងសុបិន»(Bussaba Rae Fun)ដែលទស្សនិកជនស្គាល់ថាជាអ្នកនាង ម៉ាហ្គី រ៉ាស៊ី(Margie Rasri)និង កំលោះសង្សារទាយាទសេដ្ឋីដែលកាន់កាប់សម្ព័ន្ធសណ្ឋាគារ Central Plaza ប្រចាំប្រទេសថៃ លោក
ប៉ក ផៈសៈរៈកន គឺក្លាយជាទីចាប់អារម្មណ៍របស់មហាជនយ៉ាងខ្លាំង។

ម៉ា​ហ្គី រ៉ាស៊ី បកស្រាយ​រឿង​ខាង​ប្រុស​មិន​នាំ​ចាស់ទុំ​ចូល​ចែវ​ចូ​វ​

ថ្មីៗនេះ មានព័ត៌មានខ្សឹមខ្សៀវថា ចាស់ទុំខាងលោក ប៉ក ផៈសៈរៈកន បានត្រៀមខ្លួនចូលចែវចូវពីម្តាយអ្នកនាង ម៉ាហ្គី រ៉ាស៊ី ព្រមជាមួយការយកជោគជាតារាសីរបស់អ្នកពីរទៅឱ្យលោកអាចារ្យគុណគូពិនិត្យរៀបរយហើយ ហេតុដូចនេះមង្គលរបស់ពួកគេទាំងពីរនឹងកើតមានក្នុងពេលឆាប់ៗនេះ។

ម៉ា​ហ្គី រ៉ាស៊ី បកស្រាយ​រឿង​ខាង​ប្រុស​មិន​នាំ​ចាស់ទុំ​ចូល​ចែវ​ចូ​វ​

នាង ម៉ាហ្គី រ៉ាស៊ី បានបញ្ជាក់ថា រឿងចូលចែវចូវដូចជាមិនបានឮខាងចាស់ទុំនិយាយអ្វីឡើយ ហើយអ្នកនាងក៏ធ្លាប់លួចសួរម្តាយហើយដែរថា ខាងប្រុសមិនបានលើកពីរឿងរៀបការ ហើយបានសិនជាមានពិធីមង្គលការពិតមែនក្នុងពេលឆាប់ៗនេះ អ្នកនាងក៏គ្មានមូលហេតុអ្វីត្រូវលាក់បាំងទេ ព្រោះជារឿងល្អ ហើយក៏ត្រូវមានផែនការត្រូវរៀបចំច្រើន ដូចនេះគឺបិទបាំងទៅមិនរួចទេ។

ម៉ា​ហ្គី រ៉ាស៊ី បកស្រាយ​រឿង​ខាង​ប្រុស​មិន​នាំ​ចាស់ទុំ​ចូល​ចែវ​ចូ​វ​

ទន្ទឹមនឹងនោះ អ្នកនាង ម៉ាហ្គី រ៉ាស៊ី ក៏បានបន្ថែមថា លោក ប៉ក ផៈសៈរៈកន ពេលនេះគឺមានការងារជាច្រើនត្រូវដោះស្រាយ និង ត្រូវហាត់រៀន ជាពិសេសមុខជំនួញថ្មីៗរបស់ក្រុមគ្រួសារ រីឯអ្នកនាងផ្ទាល់ ក៏មានខ្សែភាពយន្តភាគជាច្រើនត្រូវថតជាបន្តបន្ទាប់ ព្រោះអ្នកគ្រប់គ្រងប៉ុស្តិ៍ តែងតែផ្តល់ឱកាស ប្រគល់រឿងល្អៗឱ្យសម្តែង។ សម្រាប់ពេលនេះ ក៏បានលុបបំបាត់ពាក្យចចាមអារ៉ាមថា អ្នកនាង ម៉ាហ្គី រ៉ាស៊ី វីវក់តែជាមួយសង្សារ មិនស្រូវខ្វល់ខ្វាយរឿងការងារ ដោយលទ្ធផលនៃខ្សែភាពយន្តដែលអ្នកនាងសម្តែងគឺមានជាបន្តបន្ទាប់ដើម្បីកំដរអារម្មណ៍ប្រិយមិត្ត៕ ខេរី
(ប្រភព៖អឹមថៃ)

ម៉ា​ហ្គី រ៉ាស៊ី បកស្រាយ​រឿង​ខាង​ប្រុស​មិន​នាំ​ចាស់ទុំ​ចូល​ចែវ​ចូ​វ​