ពណ៌​ហុងស៊ុយ​សម្រាប់​ឆ្នាំ​កំណើត​ទាំង ១២​

បន្ទាប់ពីឌីសាញម៉ូតផ្ទះហើយនោះ យើងគួរតែគិតដល់ពណ៌លាបផ្ទះដែលត្រូវធាតុគ្នានឹងខ្លួនយើងផងដែរ ពីព្រោះបើសិនជាជ្រើសរើសពណ៌ដែលត្រូវធាតុគ្នានឹងម្ចាស់ផ្ទះនោះ គឺវានឹងជួយដំឡើងជោគជាតារាសី និងជួយបង្កើនថាមពលល្អដល់ការរស់នៅរបស់ម្ចាស់ផ្ទះបានយ៉ាងល្អប្រសើរទៀតផង ។ តើត្រូវធ្វើដូចម្ដេចដើម្បីឲ្យដឹងថា ពណ៌ណាត្រូវនឹងយើងខ្លះនោះ? សូមលោកអ្នកតាមដានក្បួនហុងស៊ុយរបស់ពណ៌តាមឆ្នាំកំណើតទាំង១២ឆ្នាំដូចខាងក្រោម ៖

១-ឆ្នាំជូត៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ក្រហម ស្វាយ មាស ប្រាក់ ស ផ្ទៃមេឃ ប្រផេះ និងខ្មៅ ។

២-ឆ្នាំឆ្លូវ៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ក្រហម ស្វាយ ទឹកក្រូច លឿង និងស្ករ ។

៣-ខាល៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ផ្ទៃមេឃ ប្រផេះ ខ្មៅ បៃតង និងលឿងលាយបៃតង។

៤-ឆ្នាំថោះ៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ផ្ទៃមេឃ ប្រផេះ ខ្មៅ បៃតង និងលឿងលាយបៃតង។

៥-ឆ្នាំរោង៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ក្រហម ស្វាយ ទឹកក្រូច លឿង និងស្ករ ។

៦-ឆ្នាំម្សាញ់៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌បៃតង លឿងលាយបៃតង ក្រហម ស្វាយ និងទឹកក្រូច ។

៧-ឆ្នាំមមី៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌បៃតង លឿងលាយបៃតង ក្រហម ស្វាយ និងទឹកក្រូច ។

៨-ឆ្នាំមមែ៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌លឿង ស្ករ មាស ប្រាក់ និងស ។

៩-ឆ្នាំវក៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌លឿង ស្ករ មាស ប្រាក់ និងស ។

១០-ឆ្នាំរកា៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌លឿង ស្ករ មាស ប្រាក់ និងស ។

១១-ឆ្នាំច៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ក្រហម ស្វាយ ទឹកក្រូច លឿង និងស្ករ ។

១២-ឆ្នាំកុរ៖ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌មាស ប្រាក់ ស ផ្ទៃមេឃ ប្រផេះ និងខ្មៅ ។

ទោះជាយ៉ាងណាក៏ដោយ ពណ៌ដែលត្រូវធាតុគ្នាខាងលើនេះ ម្ចាស់ផ្ទះមិនចាំបាច់ត្រូវម៉ឺងម៉ាត់ក្នុងការជ្រើសរើសពណ៌ដែលបង្ហាញឲ្យឃើញច្បាស់ៗពេកក៏បានដែរ ពណ៌រាងខ្ចីៗក៏អាចប្រើបានដែរ មិនខុសគោលការណ៏ហុងស៊ុយឡើយ ។ ប៉ុន្តែមិនថាជ្រើសរើសយកពណ៌ចាស់ ខ្ចី ឬយ៉ាងណានោះទេ ម្ចាស់ផ្ទះសូមកុំភ្លេចនឹកដល់ភាពស្រស់ស្អាត និងអារម្មណ៏របស់ខ្លួនឯងផងដែរ ដើម្បីឲ្យជួយម្ចាស់ផ្ទះ និងសមាជិកនៅក្នុងផ្ទះទាំងអស់ ស្នាក់នៅទទួលបានសេចក្ដីសុខ និងមានសុភមង្គល ៕
ជោគជតា​ស្នេហា និង អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ វក ២០១៦ សម្រាប់​អ្នក​កើត​ឆ្នាំម្សាញ់​

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ពណ៌​ហុងស៊ុយ​សម្រាប់​ឆ្នាំ​កំណើត​ទាំង ១២​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ចំនេះដឹង
Tags: