មេរៀន​៣​យ៉ាង​ដែល​បុរស​​គ្រប់​រូប​អាច​រៀន​ពី​វ៉ែនតា​​ថ្មី​ ៤៩៥$ របស់​លោក​ប៉ារ៉ាក់ អូប៉ាម៉ា​

ថ្មីៗ​នេះ​ លោក​ ប៉ារ៉ាក់ អូប៉ាម៉ា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ទិញ​​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ថ្មី​របស់​ Oliver People ​​ម៉ាក​ OppLL Sun តំលៃ​ ៤៨៥ ដុល្លារ​​ ដែល​ចម្លែក​ដល់​​ថ្នាក់​វា​​​បាន​ធ្វើ​អោយ​អ្នក​និពន្ធ​នៅ​គេហទំព័រ​ Businessinsider លោក​ Dennis Green ​បាន​ចុះ​ផ្សាយ​ដល់​នូវ​៣​ចំណុច​ដែល​អ្នក​រាល់​គ្នា​អាច​រៀន​ពី​ការ​ជ្រើស​រើស​ក្នុង​ការ​ទិញ​​វ៉ែនតា​ដែល​​ល្អ​ពី​លោក​ អូប៉ាម៉ា​ ។

១.វា​ស្អាត​សម​សួន​ តែ​មិន​ឡូយ​ឆាយ​ពេក​ ៖

នៅ​ពេល​ដែល​អ្នក​ទិញ​ដង​វ៉ែនតា​តម្លៃ​ទៅ​ដល់​ជិត​ ៥០០ ដុល្លារ​នេះ​,​ អ្នក​នឹង​មិន​ចង់​អោយ​វា​ឆាប់​ហួស​សម័យ​នោះ​ទេ។​ អូប៉ាម៉ា​ ពិត​ជា​ឆ្លាត​ដែល​មិន​បាន​ជ្រើស​រើស​វ៉ែនតា​ដែល​ម៉ូត​ឡូយ​ឆាយ​ពេក​ ព្រោះ​វា​អាច​នឹង​ងាយ​សុំា​ និង​ ហួស​សម័យ​ ។

២.មិន​មាន​​និមិត្ត​សញ្ញ​ ៖

វា​ក៏​មក​ពី​លោក​ អូប៉ាម៉ា​ មិន​អាច​ប្រើ​របស់​របរ​តំណាង​ក្នុង​ន័យ​ផ្សព្វផ្សាយ​ផលិត​ផល​អ្វី​មួយ​ដែរ ព្រោះ​គាត់​ជា​ប្រមុខ​ដឹក​នាំ​ តែ​អ្នក​ទាំង​អស់​គ្នា​អាច​រៀន​តាម​គាត់​ត្រង់​ចំណុច​នេះ​បាន​ ព្រោះ​​​អ្នក​នឹង​មិន​ឃើញ​មាន​​ Logo មួយ​សោះ​ឡើយ​ដែល​ជាប់​នៅ​ដង​វ៉ែនតា​នេះ ហើយ​ការ​មិន​មាន​បែប​នេះ​អាច​អោយ​អ្នក​មើល​វា​មិន​សុំា​( ឆាប់​ណាយ​​​ ឬ ជ្រេញ) ។

៣.ស៊ី​ជា​មួយ​ផ្ទៃ​មុខ​ ៖

វា​ជា​រឿង​ដែល​សំខាន់​ជាង​គេ​ក្នុង​ការ​ទិញ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ ដែល​ទម្រង់​​របស់​សាក​សម​នឹង​ផ្ទៃ​មុខ​របស់​យើង​ ។ ខាង​ក្រោម​នេះ​ជា​​រូបភាព​លោក​អូប៉ាម៉ា​ជាមួយ​វ៉ែនតា​ចាស់​របស់​គាត់ ៖

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖


  • មេរៀន​៣​យ៉ាង​ដែល​បុរស​​គ្រប់​រូប​អាច​រៀន​ពី​វ៉ែនតា​​ថ្មី​ ៤៩៥$ របស់​លោក​ប៉ារ៉ាក់ អូប៉ាម៉ា​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កីឡា
Tags: